RYU-ZO AND CO. LTD
SASAGAWA MATAWEMON INC.
Please send us your voice
ឈ្មោះ (ស្ម័គ្រចិត្ត)
លេខទូរស័ព្ទ (ស្ម័គ្រចិត្ត)
អ៊ីម៉ែល
*
ប្រទេសកំពុងរស់នៅ
Select
Afghanistan
Albania
Algeria
Andorra
Angola
Antigua & Deps
Argentina
Armenia
Australia
Austria
Azerbaijan
Bahamas
Bahrain
Bangladesh
Barbados
Belarus
Belgium
Belize
Benin
Bhutan
Bolivia
Bosnia Herzegovina
Botswana
Brazil
Brunei
Bulgaria
Burkina
Burundi
Cambodia
Cameroon
Canada
Cape Verde
Central African Rep
Chad
Chile
China
Colombia
Comoros
Congo
Congo {Democratic Rep}
Costa Rica
Croatia
Cuba
Cyprus
Czech Republic
Denmark
Djibouti
Dominica
Dominican Republic
East Timor
Ecuador
Egypt
El Salvador
Equatorial Guinea
Eritrea
Estonia
Ethiopia
Fiji
Finland
France
Gabon
Gambia
Georgia
Germany
Ghana
Greece
Grenada
Guatemala
Guinea
Guinea-Bissau
Guyana
Haiti
Honduras
Hungary
Iceland
India
Indonesia
Iran
Iraq
Ireland {Republic}
Israel
Italy
Ivory Coast
Jamaica
Japan
Jordan
Kazakhstan
Kenya
Kiribati
Korea North
Korea South
Kosovo
Kuwait
Kyrgyzstan
Laos
Latvia
Lebanon
Lesotho
Liberia
Libya
Liechtenstein
Lithuania
Luxembourg
Macedonia
Madagascar
Malawi
Malaysia
Maldives
Mali
Malta
Marshall Islands
Mauritania
Mauritius
Mexico
Micronesia
Moldova
Monaco
Mongolia
Montenegro
Morocco
Mozambique
Myanmar, {Burma}
Namibia
Nauru
Nepal
Netherlands
New Zealand
Nicaragua
Niger
Nigeria
Norway
Oman
Pakistan
Palau
Panama
Papua New Guinea
Paraguay
Peru
Philippines
Poland
Portugal
Qatar
Romania
Russian Federation
Rwanda
St Kitts & Nevis
St Lucia
Saint Vincent & the Grenadines
Samoa
San Marino
Sao Tome & Principe
Saudi Arabia
Senegal
Serbia
Seychelles
Sierra Leone
Singapore
Slovakia
Slovenia
Solomon Islands
Somalia
South Africa
South Sudan
Spain
Sri Lanka
Sudan
Suriname
Swaziland
Sweden
Switzerland
Syria
Taiwan
Tajikistan
Tanzania
Thailand
Togo
Tonga
Trinidad & Tobago
Tunisia
Turkey
Turkmenistan
Tuvalu
Uganda
Ukraine
United Arab Emirates
United Kingdom
United States
Uruguay
Uzbekistan
Vanuatu
Vatican City
Venezuela
Vietnam
Yemen
Zambia
Zimbabwe
សូមសរសេរពីខ្លឹមសារនៃការពិគ្រោះយោបល់របស់អ្នក
*
(ពេលណា កន្លែងណា អ្នកណា រឿងអ្វី)
តើអ្នកត្រូវការជូនដំណឹងពីដំណើរការនៃការស្រាវ ជ្រាវ និងលទ្ធផលដែរឬទេ?
បាទ
តើអ្នកយល់ព្រមចំពោះការដាក់បង្ហាញការពិគ្រោះយោបល់និងដំណើរការរបស់អ្នកដោយអនាមិកនៅលើគេហទំព័រ AWV ទេ?
បាទ
ខ្ញុំបានអាន និងយល់ព្រមចំពោះគោលការណ៍ឯកជនភាព និងលក្ខខណ្ឌប្រើប្រាស់ខាងក្រោម។
បញ្ជូន
គោលការណ៍ឯកជនភាព
លក្ខខណ្ឌនៃការប្រើប្រាស់
គោលការណ៍ការពារព័ត៌មានឯកជនភាពរបស់
ASSC Workers Voice (AWV)
Privacy Policy (KH)
ស្ថាប័នសមាគមសហគ្រាសទូទៅ ឌឺ ហ្គ្លូបបល់ អឺឡៃអាន់សឺ៍ ហ្វ័រ សាស់ស្ទែនណឺបល់ សឺប្លាយឆេន (The Global Alliance For Sustainable Supply Chain)(តទៅនេះ ហៅថា “ASSC”) កំណត់កោលការណ៍ស្តីពីការចាត់ចែង រក្សាទុក ព័ត៌មានផ្ទាល់ខ្លួនទទួលតាមរយៈកម្មវិធី ASSC Workers Voice (តទៅនេះហៅថា “AWV”) ដែលផ្តល់ឲ្យដោយASSC ដូចខាងក្រោម៖រីឯ ពាក្យបច្ចេកទេស ដែលប្រើនៅក្នុងអត្ថបទនេះ កំណត់យកនិយមន័យ ដោយយោងតាមច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន (តទៅនេះហៅថា “ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន”) ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធ នានា។
អនុលោមតាម ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ និងសេចក្តីណែនាំនានា (Guidelines)
ASSC ប្តេជ្ញាថានឹងចាត់ចែង រក្សាទុក ព័ត៌មានផ្ទាល់ខ្លួន អោយបានត្រឹមត្រូវ ស្របតាមច្បាប់ ដោយគោរពតាមច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, គោលការណ៍នានាដែលគណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនបានកំណត់ និងអនុម័ត, បទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអ៊ឺរ៉ុប (GDPR), បទប្បញ្ញត្តិពាក់ព័ន្ធនានាដែលមានអនុភាពអនុវត្ត ព្រមទាំង គោលការណ៍ការពារព័ត៌មានឯកជនភាពនេះ (តទៅនេះហៅថា “គោលការណ៍នេះ”) ។ គោលការណ៍នេះ អាចត្រូវបានគេធ្វើការកែសម្រួល ដើម្បីសម្របតាមច្បាប់និងបទប្បញ្ញត្តិ ជាធរមាន។
ការទទួលបានព័ត៌មានផ្ទាល់ខ្លួន
ASSC បានទទួលព័ត៌មានផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ តាមវិធីស្របច្បាប់ និងត្រឹមត្រូវ ក្នុងដែនធុរកិច្ចអនុវត្តរបស់ ASSC។ ករណីអ្នកប្រើប្រាស់ប្រើ AWV ASSCមានសិទ្ធិ សុំឲ្យផ្តល់នូវព័ត៌មានដូចខាងក្រោម៖
ព័ត៌មានដែលទទួលបានផ្ទាល់ពីអ្នកប្រើប្រាស់
អាយុ ឬថ្ងៃខែឆ្នាំកំណើត
នាមខ្លួន និងនាមត្រកូល
អ៊ីម៉ែល((E-mail)
ព័ត៌មានផ្សេងៗ ដូចជាពាក្យសម្ងាត់ ដែលត្រូវការចាំបាច់ដើម្បីបញ្ចាក់អត្តសញ្ញាណ នៅពេលចូលប្រើប្រាស់គណនីផ្ទាល់ខ្លួន
ព័ត៌មានដែល ASSC បានកំណត់ទាមទារនៅតាមកម្មវិធី ឬ គេហទំព័រ
ព័ត៌មានផ្សេងៗទៀតអំពីអ្នកប្រើប្រាស់ដែលបានកំណត់ដោយASSC
ព័ត៌មានលើម៉ាស៊ីន Terminal
ករណីអ្នកប្រើប្រាស់ប្រើ AWV នៅលើឧបករណ៍ Terminal ឬ ឧបករណ៍Terminalយួរដៃ មានករណីខ្លះ ASSC អាចចាប់យក ID របស់ឧបករណ៍ Terminal ឬ ឧបករណ៍ Terminal យួរដៃ ព្រមទាំងIP Addressផង។ ម្យ៉ាងទៀត ASSC ក៏អាចចាប់យកនូវព័ត៌មានផ្សេងៗ ដូចជា ឈ្មោះទាក់ទងនឹងឧបករណ៍ Terminal, ប្រភេទឧបករណ៍Terminal, លេខទូរសព្ទ, ប្រទេស ព្រមទាំង ឈ្មោះប្រើប្រាស់(Username) ឬអ៊ីម៉ែល(E-mail) ជាដើម ប្រសិនបើអ្នកប្រើប្រាស់បានចុច(Click) ជម្រើសថា យល់ព្រមប្រគល់ឲ្យ។
ព័ត៌មានស្តីពីទីតាំង
ករណីអ្នកប្រើប្រាស់យល់ព្រមប្រគល់ឲ្យព័ត៌មានអំពីទីតាំងរបស់ខ្លួន ដែលកំពុងប្រើ AWV នៅលើឧបករណ៍Terminal ឬ ឧបករណ៍Terminalយួរដៃ ASSC អាចចាប់យកព័ត៌មានទាក់ទងនឹងទីតាំងបច្ចុប្បន្នរបស់អ្នកប្រើប្រាស់បាន។
ព័ត៌មានស្តីពីសកម្មភាពរបស់អ្នកប្រើប្រាស់
ករណីខ្លះ ASSC អាចទទួលបាន និងរក្សាទុក ព័ត៌មានដែលអ្នកប្រើប្រាស់ផ្តល់អោយដោយផ្ទាល់ ឬ តាមរយៈតតិយជន ដែលជាអ្នក់ផ្តល់សេវា AWV នៅពេលអ្នកប្រើប្រាស់ប្រើសេវារបស់ ASSC ។ ASSC ក៏អាចទទួលបាន ព័ត៌មានទាក់ទងនឹងស្ថានភាពប្រើប្រាស់ និងទំនាក់ទំនងផ្សេងៗជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ផងដែរ។
មុខងារទំនាក់ទំនង
ករណីអ្នកប្រើប្រាស់ ធ្វើទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ហើយចូលរួមសកម្មភាពជាក់លាក់ណាមួយ ដូចជាចែករំលែកព័ត៌មាន(អត្ថបទ ប្រវត្តិរូបរបស់អ្នកប្រើប្រាស់(User Profile) សារខ្លីៗ(SMS) រូបថត រូបភាព សម្លេង វីដេអូ កម្មវិធី(Application) និង អត្ថន័យព័ត៌មានផ្សេងៗ) នៅលើ AWV ASSC មានសិទ្ធិ ថត រក្សាទុក ព័ត៌មានស្តីពីទំនាក់ទំនងទាំងនោះជាបណ្ណសារ (Archives)។
ការទទួលព័ត៌មានតាមរយៈការប្រើ ខូគី (Cookies)
នៅពេលចូលទៅប្រើAWV ASSC នឹងទទួលបានព័ត៌មានបច្ចេកវិទ្យាមួយចំនួនដូចខាងក្រោម។ ASSC និង អ្នកផ្តល់សេវាដែលជាអ្នកតំណាងឲ្យ ASSC អាចប្រមូលយកមកវិភាគ នូវខូគី(cookies), IP Address, ប្រភេទឧបករណ៍ Terminal, ID របស់ឧបករណ៍ Terminal យួរដៃ, ប្រភេទប្រោហ្ស៉ឺ(Browser), ភាសារបស់ប្រោហ្ស៉ឺ(Browser Language), ទំព័រយោងនិងទំព័រចាកចេញ, ប្រភេទប៉្លាតហ្វម(Platform), ចំនួនដងនៃការចុច (click), ឈ្មោះដូម៉េន(Domain name), Landing page, ចំនួនគេហទំព័រដែលបានមើល និងលំដាប់លំដោយនៃការមើលគេហទំព័រទាំងនោះ, URLរបស់គេហទំព័រនីមួយៗ, រយៈពេលមើលគេហទំព័រជាក់លាក់ណាមួយ, ស្ថានភាពកម្មវិធី ឬ វ៉ិបសៃយ៍(Website) ព្រមទាំង ពេលវេលាធ្វើសកម្មភាពនៅលើវ៉ិបសៃយ៍(Website) ឬកម្មវិធីរបស់ ASSC បូកផ្សំនឹង ទាំងព័ត៌មានផ្សេងៗទៀតផង ដោយប្រើបច្ចេកវិទ្យាតាមដាន(tracking) និង ឯកសារកត់ត្រាកំណត់ហេតុ (log file)។ ករណីខ្លះគេអាចភ្ជាប់ព័ត៌មានទាំងនេះ ទៅនឹងលេខ ID អ្នកប្រើប្រាស់(USER ID)បាន ក្នុងបំណងប្រើប្រាស់ផ្ទៃក្នុង ។ ម្យ៉ាងទៀត ASSC អាចមានប្រើ (ⅰ)វ៉ិបបីខន(Web beacon) ដើម្បីបញ្ជាក់ថា អ្នកប្រើប្រាស់បានបើកមើលគេហទំព័រដែលបានកំណត់នោះដែរឬទេ ឬ តើគេបានបើកអានអ៊ីម៉ែលដែរឬទេ (ⅱ) បច្ចេកវិទ្យាផ្សេងទៀតរួមទាំងTracking Pixelផងដែរ ដែលនាំអោយការផ្សាយពានិជ្ជកម្ម កាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជា៖ លើកលែងអ្នកដែលកំពុងប្រើកម្មវិធីនេះរួចទៅហើយ ចេញពីគោលដៅនៃសារផ្សព្វផ្សាយ ឬកំណត់បានជាក់លាក់អ្នកដែលដំឡើង(Install)ថ្មី ឬក៏ផ្តល់ការផ្សព្វផ្សាយពានិជ្ជកម្មដល់អ្នកប្រើប្រាស់ នៅលើគេហទំព័រផ្សេងទៀត។
ព័ត៌មានទទួលបានពីកិច្ចសហការជាមួយសេវាខាងក្រៅ
ករណីខ្លះ ASSC ក៏អាចទទួលបានព័ត៌មាន ដែលអ្នកប្រើប្រាស់យល់ព្រមបង្ហាញឲ្យអ្នកពាក់ព័ន្ធការងារ តាមរយៈ IDដែលអ្នកប្រើប្រាស់ប្រើសេវាខាងក្រៅ និងការកំណត់ឯកជនភាពក្នុងសេវាខាងក្រៅនោះ។
គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
ស្តីពីព័ត៌មានផ្ទាល់ខ្លួន ដែល ASSC ទទួលបានពីអ្នកប្រើប្រាស់ ASSC ប្តេជ្ញាថានឹងប្រើ តែក្នុងដែនកំណត់នៃគោលបំណងនៃការប្រើប្រាស់ ឬក្នុងស្ថានភាពពេលទទួលបានបញ្ជាក់យ៉ាងច្បាស់ អំពីគោលបំណងនៃការប្រើប្រាស់ ហើយនឹងមិនប្រើក្នុងគោលបំណងផ្សេងទៀតឡើយ លើកលែងតែ ករណីដែលមានការឯកភាពពីអ្នកប្រើប្រាស់, ករណីដែលមានការកំណត់ផ្សេងទៀត នៅក្នុងកិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់កម្មវិធី ឬ ករណីដែលបានទទួលការអនុញ្ញាត ដោយច្បាប់និងបទប្បញ្ញត្តិ ជាធរមាន។
គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន របស់អ្នកធ្វើការនៅតាមរោងចក្រ ហាង ការិយាល័យ ឬ តាមទីតាំងផ្សេងៗ
ដើម្បី សិក្សាស្រាវជ្រាវ តាមដាន និងវិភាគ អំពីបរិស្ថានការងារ នៅតាមកន្លែងធ្វើការងារ
ដើម្បី ប្រមូលព័ត៌មាន ស្តីពីបរិស្ថានការងារ នៅតាមកន្លែងធ្វើការងារ
ដើម្បី ធានានិងរក្សាអោយបាននូវ សុវត្ថិភាព នៅតាមកន្លែងធ្វើការងារ
ដើម្បី ផ្តល់ជូននូវលទ្ធផល នៃការវិភាគព័ត៌មានទាំងនោះ
ដើម្បី ផ្តល់អនុសាសន៍ ស្តីពីអាកប្បកិរិយារបស់និយោជិត
ដើម្បីធ្វើទំនាក់ទំនង អោយបានរលូន និងត្រឹមត្រូវ ជាមួយអ្នកប្រើប្រាស់
គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ទាក់ទងនឹងអង្គភាពដែលសាមីខ្លួនធ្វើការ (តទៅនេះហៅ “អង្គភាពសាមី”) ព្រមទាំង ក្រុមហ៊ុនផ្សេងទៀតដែលមានអាជីវកម្មក្នុងប្រភេទដូចគ្នា (តទៅនេះហៅ “ក្រុមហ៊ុនរកស៊ីដូចគ្នាផ្សេងៗ”)
ដើម្បី សិក្សាស្រាវជ្រាវ តាមដាន និងវិភាគ អំពីបរិស្ថានការងារ នៅតាមកន្លែងធ្វើការងារ
ដើម្បី ប្រមូលព័ត៌មាន ស្តីពីបរិស្ថានការងារ នៅតាមកន្លែងធ្វើការងារ
ដើម្បី ធានានិងរក្សាអោយបាននូវសុវត្ថិភាព នៅតាមកន្លែងធ្វើការងារ
ដើម្បី ផ្តល់ជូននូវលទ្ធផល នៃការវិភាគព័ត៌មានទាំងនោះ
ដើម្បី ផ្តល់អនុសាសន៍ដល់អតិថិជន
ដើម្បី រាយការណ៍ ឬប្រគល់របាយការណ៍ឲ្យ ស្ថាប័នរដ្ឋ ឬអង្គភាពដែលខ្លួនចូលជាសមាជិក
ដើម្បី ធ្វើទំនាក់ទំនង អោយបានរលូន និងត្រឹមត្រូវ
ដើម្បី ចូលរួមចំណែកបោះពុម្ភផ្សាយ តាមទស្សនាវដ្តី ឬបង្ហោះតាមគេហទំព័រ
ការផ្តល់ការទុកចិត្ត
ASSC មានសិទ្ធិពឹងពាក់ ក្រុមហ៊ុនដៃគូរសហការ ឲ្យជួយចាត់ចែង រក្សាទុក ទិន្នន័យផ្ទាល់ខ្លួនបាន។ ក៏ប៉ុន្តែ ទិន្នន័យផ្ទាល់ខ្លួននោះ កម្រិតត្រឹមព័ត៌មានណា ដែលត្រូវការចាំបាច់ជាអប្បបរមា ដើម្បីបំពេញការងារដែលទទួលបានការពឹងពាក់តែប៉ុណ្ណោះ។
ការផ្តល់ឲ្យតតិយជន
ASSC នឹងមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួន ទៅឲ្យតតិយជនឡើយ (លើកលែងតែក្រុមហ៊ុនដៃគូដែលបានទទួលការទុកចិត្តតែប៉ុណ្ណោះ) លើកលែងករណីដែលទទួលបានការឯកភាព ពីអ្នកប្រើប្រាស់ទុកជាមុន ឬ ទទួលបានការអនុញ្ញាតពី ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នានា។
ការប្រើប្រាស់រួមគ្នា
ASSC អាចប្រើទិន្នន័យផ្ទាល់ខ្លួនរួមគ្នាជាមួយបុគ្គលជាក់លាក់ណាម្នាក់បាន លុះត្រាតែ ASSC បានជូនដំណឹង ដល់អ្នកប្រើប្រាស់ទុកជាមុន ឬ ក្នុងស្ថានភាពដែលអ្នកប្រើប្រាស់បានដឹងឮ តែប៉ុណ្ណោះ។
ការផ្ទេរទិន្នន័យ
ASSC មានសិទ្ធិផ្ទេរទិន្នន័យផ្ទាល់ខ្លួន ពីប្រទេសផ្សេងទៀតក្រៅពីប្រទេសជប៉ុន ទៅការិយាល័យរបស់ ASSC នៅក្នុងប្រទេសជប៉ុន។ ចំពោះការផ្ទេរទិន្នន័យផ្ទាល់ខ្លួនពី រោងចក្រ ហាង ការិយាល័យ ឬកន្លែងផ្សេងៗ ដែលមានទីតាំងនៅក្នុងបណ្តាប្រទេស ឬតំបន់នានានៃសហភាពអ៊ឺរ៉ុប (EU) និង ប្រទេសអង់គ្លេស ត្រូវអនុវត្ត ដោយយោងតាមការទទួលស្គាល់ជាផ្លូវការស្តីពីការធានាបាននូវកម្រិតការការពារគ្រប់គ្រាន់ ដែលប្រទេសជប៉ុនទទួលបាន។ នៅពេល ASSC ផ្តល់ទិន្នន័យផ្ទាល់ខ្លួន ដែលទទួលបានពីតំបន់នានាក្នុងសហភាពអ៊ឺរ៉ុប (EU) ឬ ប្រទេសអង់គ្លេស ដោយយោងតាមការទទួលស្គាល់ជាផ្លូវការស្តីពីការធានាបាននូវកម្រិតការការពារគ្រប់គ្រាន់ ទៅឲ្យតតិយជននៅបរទេស បន្ថែមពីលើការផ្តល់ព័ត៌មានស្តីពីស្ថានភាពភាគីដែលទទួលបានការផ្ទេរទិន្នន័យនោះ ដើម្បីធ្វើយ៉ាងណាអាចអោយសាមីខ្លួនអាចវិនិច្ឆ័យ និងសម្រេចចិត្តយល់ព្រមបាន ត្រូវសុំការឯកភាពពីសាមីខ្លួន ចំពោះការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅឲ្យតតិយជននៅបរទេសនោះ ជាមុនសិន លើកលែងតែករណី 1) ~ 3) ខាងក្រោម៖
ករណីដែលតតិយជនពាក់ព័ន្ធ ស្ថិតនៅក្នុងប្រទេសដែលគេទទួលស្គាល់ថា ជាប្រទេសមានប្រព័ន្ធការពារព័ត៌មានផ្ទាល់ខ្លួន ស្មើនឹងកម្រិតរបស់ប្រទេសជប៉ុន ហើយមានការកំណត់ដោយបទប្បញ្ញត្តិ ស្តីពីការការពារសិទ្ធិ ប្រយោជន៍របស់បុគ្គល
ករណីមានការរចាត់វិធានការដោយសហការគ្នា រវាងក្រុមហ៊ុនគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងតតិយជនដែលជាអ្នកទទួលបានទិន្នន័យផ្ទាល់ខ្លួននោះ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន អោយបានកម្រិតខ្ពស់ ស្មើនឹងកម្រិតការពារដោយច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន តាមរយៈវិធីសាស្រ្តត្រឹមត្រូវ និងសមហេតុផល (ដូចជា កិច្ចសន្យា សេចក្តីសម្រេចដែលមានអនុភាពអនុវត្ត ក្នុងទម្រង់ណាមួយ ឬ ការចាត់ចែងដែលមានអនុភាពអនុវត្តចំពោះបណ្តុំក្រុមហ៊ុន) ទាក់ទងនឹងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនដោយតតិយជនពាក់ព័ន្ធ
ករណីចំនុចណាមួយ ដែលមានចែងនៅក្នុងកថាខណ្ឌទីមួយ នៃមាត្រា ២៣ ក្នុងច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ត្រូវបានអនុវត្ត។
ការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន
ការប្រមូល ទិន្នន័យដែលមានអត្ថន័យប្រកបដោយសុក្រិតភាព
ចំពោះទិន្នន័យផ្ទាល់ខ្លួន ASSC ទន្ទឹមនឹងរក្សាទុកព័ត៌មានទាំងនោះអោយបានត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជានិច្ច នឹងលុបចោលទិន្នន័យផ្ទាល់ខ្លួនពាក់ព័ន្ធ ចេញភ្លាម នៅពេលលែងត្រូវការប្រើប្រាស់វា។
វិធានការគ្រប់គ្រងសុវត្ថិភាព
ASSC នឹងចាត់វិធានការត្រឹមត្រូវសមស្រប ដែលចាំបាច់ដើម្បីទប់ស្កាត់ការលេចធ្លាយ ការបាត់បង់ ឬការខូចខាតទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាដើម្បីការគ្រប់គ្រងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនផងដែរ។
ការគ្រប់គ្រងបុគ្គលិកនយោជិត
នាពេលប្រគល់ទិន្នន័យផ្ទាល់ខ្លួន អោយបុគ្គលិកទទួលបន្ទុកគ្រប់គ្រង ASSC នឹងធ្វើការអប់រំអោយបានត្រឹមត្រូវ និង ធ្វើការត្រួតពិនិត្យតាមដានចាំបាច់អោយបានសមស្រប ទន្ទឹមនឹងការពន្យល់ណែនាំអោយយល់ដឹងអំពីរបៀបចាត់ចែង រក្សាទុកព័ត៌មានផ្ទាល់ខ្លួន អោយបានត្រឹមត្រូវ។
ការត្រួតពិនិត្យដៃគូរទទួលបានការទុកចិត្ត
នៅពេលផ្តល់ការទុកចិត្តអោយគេគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ASSC នឹងធ្វើការជ្រើសរើសក្រុមហ៊ុនដៃគូរសហការណាមួយ ដែលមានចាត់វិធានការគ្រប់គ្រងសុវត្ថិភាពទិន្នន័យបានត្រឹមត្រូវ ជាក្រុមហ៊ុនទទួលបានការទុកចិត្ត ហើយធ្វើការត្រួតពិនិត្យតាមដានចាំបាច់ អោយបានសមស្រប។
មូលដ្ឋានក្នុងការចាត់ចែង រក្សាទុក ទិន្នន័យផ្ទាល់ខ្លួន
ASSC ធ្វើការប្រមូលនិងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន តែក្នុងករណីមានមូលដ្ឋានច្បាប់តែប៉ុណ្ណោះ។ មូលដ្ឋានច្បាប់មានដូចខាងក្រោម៖
(1) ករណីអ្នកប្រើប្រាស់ អនុញ្ញាតយល់ព្រមអោយសិទ្ធិធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួន
(2) ករណីចាំបាច់ត្រូវ ដំណើរការទិន្នន័យ ដើម្បីផ្តល់សេវា AWV និងដើម្បីសម្រេចតាមគោលបំណងនៃការប្រើប្រាស់
(3) ករណីចាំបាច់ត្រូវ ដំណើរការទិន្នន័យ ដើម្បីគោរពតាមកាតព្វកិច្ចតាមផ្លូវច្បាប់ ដែល ASSC ត្រូវតែអនុលោមតាម
(4) ករណីចាំបាច់ត្រូវ ដំណើរការទិន្នន័យ ដើម្បីសម្រេបបានផលប្រយោជន៍សមរម្យ ដែលASSC ឬតតិយជនស្វែងរក។ “ផលប្រយោជន៍សមរម្យ”រួមមាន ការសម្រេចគោលបំណងនៃការប្រើប្រាស់ដែលមានចែងនៅក្នុងមាត្រា៣ ដោយប្រើទិន្នន័យផ្ទាល់ខ្លួន ព្រមទាំង ការប្រមូលយកទិន្នន័យដើម្បី ចូលរួមចំណែកកែលម្អការអនុវត្តតាមគោលបំណងនៃការប្រើប្រាស់។ ក៏ប៉ុន្តែ លើកលែងករណី អ្នកប្រើប្រាស់ជាពិសេសកុមារ ជាកម្មវត្ថុនៃទិន្នន័យផ្ទាល់ខ្លួននោះ សិទ្ធ ឬ សេរីភាពជាមូលដ្ឋាន ដែលទាមទារអោយគោរពការពារទិន្នន័យផ្ទាល់ខ្លួនរបស់កុមារត្រូវយកជាអទិភាព។
(5) ករណីចាំបាច់ត្រូវ ដំណើរការទិន្នន័យ នៅពេលបំពេញកិច្ចការទាំងឡាយ ដើម្បីអនុវត្តសិទ្ទិអំណាចដែលផ្តល់ឲ្យដោយច្បាប់ដល់ ASSC ឬ ដើម្បីប្រយោជន៍សាធារណៈ
ការទាក់ទង អំពីទិន្នន័យផ្ទាល់ខ្លួនដែលយើងមាន
នៅពេលមានសំណើរសុំអោយផ្តល់ព័ត៌មាន ស្តីពីគោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់អ្នកប្រើប្រាស់ ឬ អ្នកតំណាង យើងនឹងធ្វើការជូនដំណឹងជាបន្ទាន់ដោយមិនបង្អង់យូរ លើកលែងតែករណីដូចតទៅ។
ក) ករណីដែលគោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណបុគ្គលបាន មានលក្ខណៈច្បាស់លាស់
ខ) ករណីមានហានិភ័យប៉ះពាល់ដល់អាយុជីវិត សរីរាង្គកាយ ទ្រព្យសម្បត្តិនិងសិទ្ធិប្រយោជន៍ផ្សេងទៀតរបស់អ្នកប្រើប្រាស់ ឬតតិយជន
គ) ករណីមានហានិភ័យ ប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ ឬសិទ្ធិរបស់ASSC
ង) ករណីចាំបាច់ត្រូវសហការ ការងារដែលស្ថាប័នជាតិ ឬអង្គភាពសារណៈតាមមូលដ្ឋានត្រូវបំពេញ តាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ហើយវាមានហានិភ័យបង្កជាឧបសគ្គដល់ការអនុវត្តភារកិច្ចពាក់ព័ន្ធ
ករណីមានការទាមទារ ពីអ្នកប្រើប្រាស់ ឬ អ្នកតំណាង អោយបង្ហាញទិន្នន័យផ្ទាល់ខ្លួនដែលយើងមាន យើងនឹងជូនដំណឹងជាបន្ទាន់ដោយមិនបង្អង់យូរ លើកលែងករណីដូចតទៅ។
ក) ករណីមានផល់ប៉ះពាល់ដល់អាយុជីវិត សរីរាង្គកាយ ទ្រព្យសម្បត្តិ និងសិទ្ធិផ្សេងទៀត របស់អ្នកប្រើប្រាស់ ឬ តតិយជន
ខ) ករណីមានហានិភ័យអាចបង្កនូវឧបសគ្គដ៏ធ្ងន់ធ្ងរ ចំពោះការអនុវត្តកិច្ចការរបស់ ASSC អោយបានត្រឹមត្រូវ
គ) ករណីប្រឆាំងនឹង ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នានា
ករណីមានសណើរសុំអោយកែតម្រូវ បន្ថែម លុបចោល ទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់អ្នកប្រើប្រាស់ ឬ អ្នកតំណាង យើងនឹងធ្វើការស្រាវជ្រាវភ្លាមដោយមិនបង្អង់យូរ និងធ្វើការកែតម្រូវតាមលទ្ធផលរកឃើញ ហើយធ្វើការទាក់ទងទៅអ្នកប្រើប្រាស់។
ករណីមានសំណើរសុំអោយផ្អាក ឬលុបចោលទិន្នន័យផ្ទាល់ខ្លួន ពីអ្នកប្រើប្រាស់ ឬ អ្នកតំណាង យើងនឹងចាត់ការអោយបានសមស្រប នៅពេលរកឃើញថាសំណើរនេះមានលក្ខណៈសមហេតុផល។
ករណីមានសំណើរសុំអោយកម្រិតការចាត់ចែងទុកដាក់ទិន្នន័យព័ត៌មានផ្ទាល់ខ្លូនពីអ្នកប្រើប្រាស់ ឬ អ្នកតំណាង យើងនឹងចាត់ការអោយបានសមស្រប។
ករណីមានសំណើរសុំ ទិន្នន័យផ្ទាល់ខ្លួន ក្រោយពេលបម្លែងជាទម្រង់ដែលអាចប្រើប្រាស់ទូទៅ ឬជាទម្រង់ដែលអាចអានបានដោយម៉ាស៊ីនពីសំណាក់អ្នកប្រើប្រាស់ ឬ អ្នកតំណាង យើងនឹងចាត់ការអោយបានសមស្រប។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ ឬ អ្នកតំណាង មានសិទ្ធិអោយអ្នកដ៏ទៃផ្សេងទៀត គ្រប់គ្រងទិន្នន័យពាក់ព័ន្ធនោះបាន ដោយមិនងបង្កផល់ប៉ះពាល់ដល់ASSC។
ករណីមានការមិនយល់ព្រម ពីសំណាក់អ្នកប្រើប្រាស់ ឬ អ្នកតំណាង ចំពោះភាពចាំបាច់ត្រូវដំណើរការទិន្នន័យផ្ទាល់ខ្លួន ទើបអាចសម្រេចបានតាមគោលបំណង អត្ថប្រយោជន៍សមរម្យ ដែលASSC ឬ តតិយជនស្វែងរក យើងនឹងចាត់ការអោយបានសមស្រប។
អ្នកប្រើប្រាស់មានសិទ្ធិមិនគោរពតាម សេចក្តីសម្រេច ដោយផ្អែកតែលើដំណើរការទិន្នន័យស្វ័យប្រវត្តិតែមួយប៉ុណ្ណោះ ដូចជាការធ្វើប្រូហ្វាលីង (Profiling) ដែលអាចបង្កជាលទ្ធផលទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់ ឬ បង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា ដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ។
ករណីមានការទាមទារដូចក្នុងចំនុច (8) ខាងលើ សូមផ្ញើរសំណើរនោះ មកបញ្ជរទាក់ទងរបស់ក្រុមហ៊ុនយើងខ្ញុំ ដូចមានចែងនៅក្នុងចំនុច10។ យើងនឹងប្រើប្រាស់ និងរក្សាទុក ព័ត៌មានផ្ទាល់ខ្លួន ដែលយើងទទួលបាន ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត។ សូមជ្រាបទុកជាមុនថា ចំពោះវិក្កយបត្រនិងឯកសារភ្ជាប់ នឹងមិនត្រូវបានផ្ញើរបង្វិលសងវិញទេ។
ស្តីពីព័ត៌មានបុគ្គលអនាមិក បានពីដំណើរការទិន្នន័យ
ទន្ទឹមនឹងប្រមូលព័ត៌មានបុគ្គលអនាមិក ដែលបានមកពីវិធីដំណើរការទិន្នន័យសមរម្យណាមួយ ដែលមិនអាចអោយគេកំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធបាន ឬ មិនអាចអោយគេទាញត្រលប់មកវិញនូវព័ត៌មានផ្ទាល់ខ្លួនបាន យកមកធ្វើការវិភាគ សិក្សាស្រាវជ្រាវអោយបានល្អិតល្អន់ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញតិ្តនានា ASSC ត្រូវបង្ហាញថា៖ ព័ត៌មានពាក់ព័ន្ធទាំងនេះ គឺជាព័ត៌មានអនាមិក ហើយបន្ថែមពីលើនេះទៀត មានករណីខ្លះ ASSC នៅតែបន្តផ្តល់អ្វីៗទាំងនេះ ឲ្យតតិយជន ក្នុងដែនកំណត់ធុរកិច្ចចាំបាច់។ ស្តីពីព័ត៌មានផ្ទាល់ខ្លួន ដែលទទួលបានដោយយោងតាមការទទួលស្គាល់ជាផ្លូវការអំពីការធានាបាននូវកម្រិតការការពារគ្រប់គ្រាន់ ពីបណ្តាតំបន់ក្នុងសហភាពអ៊ឺរ៉ុប ឬ អង់គ្លេស ASSCចាត់ទុកថា ព័ត៌មានបុគ្គលអនាមិកនេះមិនអាចកំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធម្តងទៀតទេ ចេញពីព័ត៌មានបុគ្គលអនាមិកនេះ ក្រោយពេលបានលុបចោលព័ត៌មានផ្សេងៗ ដូចជា៖ បៀបដំណើរការទិន្នន័យ (សេចក្តីបរិយាយនានា ដែលបានលុបចេញពីព័ត៌មានផ្ទាល់ខ្លួនដែលគេប្រើសម្រាប់បង្កើតព័ត៌មានបុគ្គលអនាមិកនោះ និង លេខកូដកំណត់អត្តសញ្ញាណបុគ្គល ព្រមទាំង ព័ត៌មានស្តីពីវិធីដំណើរការទិន្នន័យ (កម្រិតត្រឹមតែអ្វីដែលអាចឲ្យគេទាញ ព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធ បានឡើង វិញដោយប្រើព័ត៌មានទាំងនេះតែប៉ុណ្ណោះ)។ ចំនុចព័ត៌មានទាំងឡាយស្តីពីបុគ្គលដែលបង្កប់នៅក្នុងព័ត៌មានបុគ្គលអនាមិក និងវិធីប្រគល់ព័ត៌មានបុគ្គលអនាមិក មានដូចខាងក្រោម៖
ព័ត៌មានបុគ្គលអនាមិក ដែលបានបង្កើតឡើង ព័ត៌មានស្តីពី ភេទ អាយុ ។ល។ ព័ត៌មានស្តីពី អត្ថន័យនៃការពិគ្រោះយោបល់
ព័ត៌មានបុគ្គលអនាមិក ដែលផ្តល់ឲ្យតតិយជន
ចំនុចព័ត៌មានទាំងឡាយ ស្តីពីបុគ្គលដែលបង្កប់នៅក្នុងព័ត៌មានអនាមិក ដែលត្រូវផ្តល់ឲ្យតតិយជន ព័ត៌មានស្តីពី ភេទ អាយុ ។ល។ ព័ត៌មានស្តីពី អត្ថន័យនៃការពិគ្រោះយោបល់
វិធីផ្តល់ឲ្យ ព័ត៌មានបុគ្គលអនាមិក ផ្តល់ឲ្យតាមរយៈ ម៉ាស៊ីនមេ(Server)ដែលគ្រប់គ្រងការចេញចូលប្រើប្រាស់បានត្រឹមត្រូវ តាមអ៊ីម៉ែលផ្ទាល់ខ្លួន ឬតាមការដឹកជញ្ជូនដល់ផ្ទះ ឬតាមប៉ុស្តិ៍ប្រៃសណីយ៍
រយៈពេលរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
ប្រសិនបើអ្នកប្រើប្រាស់នៅតែកាន់គណនី ASSC នៅតែរក្សាទុក ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជានិច្ច។ ASSC នៅតែរក្សាទុកទិន្នន័យ របស់អ្នកប្រើប្រាស់ជាក់លាក់ខ្លះ តាមភាពចាំបាច់ ក្នុងបុព្វហេតុសុវត្ថិភាព និងដើម្បីទប់ស្កាត់ការប្រើប្រាស់មិនត្រឹមត្រូវ ទោះបីក្រោយពេលទទួលបានសំណើរសុំលុបចោលគណនីក៏ដោយ។
បញ្ជរដោះស្រាយ ការតវ៉ាវិវាទ និងទំនាក់ទំនងផ្សេងៗ
ស្ថាប័នសមាគមសហគ្រាសទូទៅ ឌឺ ហ្គ្លូបបល់ អឺឡៃអាន់សឺ៍ ហ្វ័រ សាស់ស្ទែនណឺបល់ សឺប្លាយឆេន (The Global Alliance For Sustainable Supply Chain) ការិយាល័យរដ្ឋបាល ASSC WORKERS VOICE 〒211-0006 Kanagawa, Kawasaki, Nakahara-ku, Marukodōri, 1-chōme−653-7 Towa City Coop – R202 TEL: 044-982-1967(លេខតំណាង) ម៉ោងធ្វើការ: ម៉ោង9:00 ដល់ ម៉ោង17:00 (លើកលែង ថ្ងៃសៅរ៍, ថ្ងៃអាទិត្យ, ថ្ងៃបុណ្យ និងថ្ងៃឈប់សំរាក្យរបស់ស្ថាប័ននេះ) E-mail:voice.office@g-assc.org
ស្តីពីការធ្វើវិសោធនកម្ម នៃគោលការណ៍ការពារព័ត៌មានឯកជនភាព
ASSC មានសិទ្ធិកែប្រែ អត្ថន័យនៃគោលការណ៍នេះ តាមពេលសមគួរ សម្របតាមភាពចាំបាច់។ ក្នុងករណីនេះ គោលការណ៍ការពារព័ត៌មានឯកជនភាពច្បាប់ថ្មី នឹងមានអនុភាព ចាប់តាំងពីថ្ងៃដែលគោលការណ៍ថ្មីនេះ ត្រូវបានគេប្រកាសជាសាធារណៈ។
សោធនកម្ម ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០
កិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់
ASSC Workers Voice(AWV)
កិច្ចព្រមព្រៀងនេះ(តទៅនេះ ហៅថា”កិច្ចព្រមព្រៀងនេះ”) កំណត់អំពីលក្ខខណ្ឌប្រើប្រាស់កម្មវិធី ASSC Workers Voice (រួមទាំងកម្មវិធី Genba-Wise (តទៅនេះ ហៅថា “Genba-Wise”)ដែលជាកម្មវិធីទូរសព្ទដៃ APP របស់ ASSC Workers Voice សម្រាប់ទូរសព្ទដៃទំនើប)(តទៅនេះ ហៅរួមគ្នាថា “AWV”) ដែលផ្តល់ឲ្យដោយ ស្ថាប័នសមាគមសហគ្រាសទូទៅ ឌឺ ហ្គ្លូបបល់ អឺឡៃអាន់សឺ៍ ហ្វ័រ សាស់ស្ទែនណឺបល់ សឺប្លាយឆេន (The Global Alliance For Sustainable Supply Chain)(តទៅនេះ ហៅថា “ASSC”) រវាង ស្ថាប័ន ឬអង្គភាពផ្សេងៗដែលបានចុះកិច្ចសន្យាដំឡើង AWV ជាមួយ ASSC (តទៅនេះ ហៅថា “ស្ថាប័ននានា”) និង អ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាតិប្រើប្រាស់ AWV (តទៅនេះ ហៅថា “អ្នកប្រើប្រាស់”) និង ASSC។
មាត្រា ១ (ឯកភាពនឹងកិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់)
1. ស្ថាប័ននានា ព្រមទាំង អ្នកប្រើប្រាស់ ត្រូវប្រើ AWV ដោយគោរពតាមគោលការណ៍ការពារព័ត៌មានឯកជនភាព របស់ ASSC Workers Voice (AWV) និង កិច្ចព្រមព្រៀងនិងលក្ខខណ្ឌប្រើប្រាស់នេះ ជាដាច់ខាត។
2. ករណីអ្នកប្រើប្រាស់ជាអានីតិជន សូមប្រើAWV បន្ទាប់ពីបានទទួលការយល់ព្រមពីអ្នកតំណាងស្របច្បាប់ ឬ អាណាព្យាបាល ជាដើម (រូមទាំង ការឯកភាពនឹងកិច្ចព្រមព្រៀងនេះផង)។ ម្យ៉ាងទៀត គ្រាន់តែពេលមានការយល់ព្រមនឹងកិច្ចព្រមព្រៀងនេះភ្លាម នោះចាត់ទុកថា អ្នកប្រើប្រាស់ដែលជាអានីតិជននោះ ករណីគេនៅតែបន្តប្រើAWVក្រោយពេលគេពេញវ័យ ទទួលស្គាល់នូវរាល់សកម្មភាពប្រើប្រាស់ដែលខ្លួនបានប្រើAWV ក្នុងចន្លោះពេលខ្លួនគេនៅជាអានីតិជន។
3. ករណីAWV មានកិច្ចព្រមព្រៀងនិងលក្ខខណ្ឌប្រើប្រាស់ផ្សេងដាច់ដោយឡែក អ្នកប្រើប្រាស់ ត្រូវតែប្រើប្រាស់ AWV ដោយគោរពតាមកិច្ចព្រមព្រៀងនេះផង និងការកំណត់ក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកនោះផង។
មាត្រា ២ (ការកែប្រែកិច្ចព្រមព្រៀង)
1. ASSC មានសិទ្ធិកែប្រែកិច្ចព្រមព្រៀងនេះគ្រប់ពេល ក្នុងករណី ASSC វិនិច្ឆ័យថាចាំបាច់។
2. កិច្ចព្រមព្រៀងនេះក្រោយពេលធ្វើវិសោធនកម្មរួច នឹងចាប់មានសុពលភាព នៅពេលគេប្រកាសជាសាធារណៈនៅទីតាំងសមរម្យណាមួយក្នុងគេហទំព័រដែលគ្រប់គ្រងដោយ ASSC ឬក្នុងAWV ហើយ ប្រសិនបើអ្នកប្រើប្រាស់នៅតែបន្តប្រើ AWV ក្រោយពេលធ្វើវិសោធនកម្ម នោះចាត់ទុកថាអ្នកប្រើប្រាស់យល់ព្រមចំពោះការកែប្រែកិច្ចព្រមព្រៀងនេះ។ នៅពេលប្រើ AWV សូមពិនិត្យ និងយោងតាមកិច្ចព្រមព្រៀងច្បាប់ថ្មីបំផុត ជារឿយៗ។
3. ស្ថាប័ននានាដែលប្រើប្រាស់ផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ត្រូវចុះកិច្ចសន្យាកែប្រែដាច់ដោយឡែកជាមួយ ASSC ស្តីពីចំនុច ខុសគ្នានោះ ហើយជូនដំណឹងដល់អ្នកប្រើប្រាស់។
មាត្រា ៣ (អត្ថន័យទូទៅនៃសេវា)
អ្នកប្រើប្រាស់ អាចប្រើសេវាកម្ម ដែល ASSC ផ្តល់ឲ្យក្នុងនាមAWV ហើយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឬសេវាផ្សេងទៀតដែល ASSC ផ្តល់ឲ្យដាច់ដោយឡែក ដែលក្នុងនោះមានជាអាទិ៍ ដូចជា៖ ការរៀបចំបង្កើតក្រុមពិភាក្សាផ្ទៃក្នុងជាដើម ដើម្បីជួយ សង្រ្គោះអ្នកប្រើប្រាស់, ការឆ្លើយតបទៅនឹងការពិគ្រោះយោបល់ពីសំណាក់ភាគីអ្នកប្រើប្រាស់, ការផ្តល់អនុសាសន៍កែលម្អកន្លែងធ្វើការ និងការចែករំលែកបញ្ហាជាមួយគ្នា និងការចុះទៅធ្វើអង្កេតដល់កន្លែងការងារ, របាយការណ៍ និង សំណើរស្តីពីវិធានការដោះស្រាយ ជូនដល់ស្ថាប័ននានា, ការរៀបចំកសាងកម្មវិធីស្តុកទិន្នន័យ(Database), ការវិភាគ, ការផ្តល់ព័ត៌មានប្រយោជន៍សាធារណៈដូចជា នគរបាលនាពេលគ្រោះអាសន្ន, ការពន្លត់អគ្គីភ័យ និង ព័ត៌មានសង្រ្គោះបន្ទាន់ជាដើម។ រីឯ ថ្លៃសេវាទូរគមនាគមន៍ដែលកើតឡើង សម្រាប់ធ្វើការទាក់ទង ទទួលអ៊ីម៉ែល បើកមើលគេហទំព័រ នៅលើឧបករណ៍ទំនាក់ទំនងព័ត៌មានរួមទាំងទូរសព្ទដៃផង ជាបន្ទុករបស់ស្ថាប័ននានា ទាំងស្រុង នៅពេលទទួលសេវាAWV។
មាត្រា ៤ (លក្ខខណ្ឌប្រើប្រាស់ Genba-Wise)
ករណីមានការរក្សាទុកពាក្យសម្ងាត់ នាពេលប្រើ Genba-Wise អ្នកប្រើប្រាស់ Genba-Wise ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ដោយទំនួលខុសត្រូវផ្ទាល់ខ្លួន ជៀសវាងកុំឲ្យគេយកទៅប្រើក្នុងផ្លូវខុស។ ASSC អាចចាត់ទុកថា៖ រាល់អំពើទាំងឡាយដែលបានប្រព្រិត្តិ ដោយប្រើពាក្យសម្ងាត់រក្សាទុកនោះ ជាអំពើរបស់សាមីខ្លួនអ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះចូលប្រើប្រាស់ Genba-Wise អាចលុបឈប់ប្រើគណនីរបស់ខ្លួន ពេលណាក៏បានដែរ។
ករណីអ្នកប្រើប្រាស់ បានទទួលស្គាល់ថាខ្លួនបានបំពាន ឬ អាចមានករណីបំពានលើកិច្ចព្រមព្រៀងនេះ ASSC មានសិទ្ធិ ផ្អាក ឬ លុបគណនីរបស់អ្នកប្រើប្រាស់នោះបាន ដោយមិនចាំបាច់ជូនដំណឹងជាមុនទេ។
សិទ្ធិប្រើប្រាស់ Genba-Wise ទាំងអស់របស់អ្នកប្រើប្រាស់ នឹងត្រូវនរាករណ៍ភ្លាម នាពេលគណនីនោះត្រូវបានគេលុបចោល ទោះស្ថិតក្នុងមូលហេតុយ៉ាងណាក៏ដោយ។ ទោះក្នុងករណីអ្នកប្រើប្រាស់ច្រលំលុបគណនីដោយខ្លួនឯងក៏ដោយ ក៏គណនីនោះមិនអាចសង្រ្គោះយកមកវិញបានទេ អាស្រ័យដូច្នេះ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់។
គណនី Genba-Wise ជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកប្រើប្រាស់។ សិទ្ធិប្រើប្រាស់ Genba-Wise ទាំងអស់របស់អ្នកប្រើប្រាស់ មិនត្រូវផ្ទេរ ឲ្យខ្ចី ឬស្នងបន្ត ទៅបុគ្គលទីបីជាដាច់ខាត។
មិនអាចថតចម្លង គណនី Genba-Wise ផ្ទាល់ខ្លួន ជាច្រើនគណនីបានទេ។
ករណីគណនី Genba-Wise ផ្ទាល់ខ្លួនត្រូវបានផ្អាកដោយ ASSC នោះគេមិនអាចបង្កើតគណនីថ្មីមួយទៀត ដោយគ្មានការអនុញ្ញាតពី ASSC បានទេ។
មាត្រា ៥ (ការផ្តល់សេវា)
អ្នកប្រើប្រាស់ ត្រូវត្រៀមឧបករណ៍ឆ្លាតទំនើប ឧបករណ៍ទំនាក់ទំនងព័ត៌មាន មធ្យោបាយទំនាក់ទំនង ព្រមទាំង អគ្គិសនី ជាដើម សម្រាប់ប្រើកម្មវិធី Genba-Wise ដោយទំនួលខុសត្រូវ និងទំនុកចិត្តខ្លួនឯង ឬ របស់ស្ថាប័ននានា។ រីឯ ករណីអ្នកប្រើប្រាស់ជាអានីតិជន សូមប្រើតែឧបករណ៍ណា ដែលស្ថាប័ននានា ឬ អណាព្យាបាល ឬ អ្នកតំណាងស្របច្បាប់ បានយល់ព្រមអនុញ្ញាតឲ្យប្រើ តែប៉ុណ្ណោះ។
ASSC អាចកម្រិតសេវាAWVទាំងអស់ ឬ មួយផ្នែក ដោយយោងតាម អាយុ មានការបញ្ជាក់ទទួលស្គាល់ពីសាមីខ្លួនឬទេ មានព័ត៌មានទាំងឡាយដែលអ្នកប្រើប្រាស់បានផ្តល់ឲ្យ ASSC ឬទេ (តទៅនេះ ហៅថា “ព័ត៌មានចុះឈ្មោះ”) ដើម្បីទទួលការអនុញ្ញាតឲ្យប្រើសេវាអ្នកប្រើប្រាស់ ហើយបន្ថែមពីលើនេះទៀត ត្រឹមតែអ្នកប្រើប្រាស់ណា ដែល ASSC វិនិច្ឆ័យថាបានបំពេញតាមលក្ខខណ្ឌចាំបាច់ តែប៉ុណ្ណោះ។
អ្នកប្រើប្រាស់ ត្រូវប្រើប្រាស់ AWV ក្នុងដែនកំណត់ដែលASSCបានកំណត់ ស្របតាមលក្ខខណ្ឌពាក់ព័ន្ធ ក្រោយពេលបានពិនិត្យបញ្ជាក់ទទួលស្គាល់លក្ខខណ្ឌនានាដែលបានកំណត់ដោយASSC ដូចជា ឈ្មោះ អត្ថន័យ អាយុ ឬ បរិស្ថានប្រើប្រាស់ AWV ជាដើម។
ASSC មានសិទ្ធិ កំណត់ កែប្រែ ឈ្មោះ ព្រមទាំងដែនកំណត់ប្រើប្រាស់របស់AWVបាន ដោយមិនចាំបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុនទេ ទោះក្នុងមូលហេតុណាក៏ដោយ។ ម្យ៉ាងទៀត ASSC មានសិទ្ធិ កំណត់ បន្ថែម លុបចោល កែប្រែអត្ថន័យ ផ្អាក បញ្ឈប់ មុខងារទាំងអស់ ឬ មួយផ្នែករបស់AWVបាន។
ASSC មានសិទ្ធិប្រើ ព័ត៌មានផ្សេងៗនៅលើ AWV បានដោយសេរី ដោយរួមទាំង ការពិគ្រោះយោបល់តាមរយៈ AWVផង ក្នុងវិសាលភាព ដែល ASSC វិនិច្ឆ័យថាចាំបាច់ ក្នុងគោលបំណងស្វែងរកអាយបានលឿន ឬ កែលម្អបញ្ហាប្រឈមទាក់ទងនឹងសិទ្ធិរបស់ពលករនៅក្នុងខ្សែរចង្វាក់ផ្គត់ផ្គង់ (Supply Chain) ។
ទោះបីក្រោយពេលលុបឈ្មោះអ្នកប្រើប្រាស់ ASSC ក៏អាចកាន់កាប់អត្ថន័យពិគ្រោះយោបល់របស់អ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីរក្សាបម្រុងទុក (Backup) រក្សាជាបណ្ណសារ ឬ សវនកម្ម ក្នុងកំឡុងពេលមួយសមស្រប ហើយអ្នកប្រើប្រាស់ ត្រូវតែឯកភាព ចំពោះការកាន់កាប់ច្បាប់ចម្លងនៃបណ្ណសារកំណត់ហេតុរបស់អ្នកប្រើប្រាស់ ក្នុងករណីមានកាតព្វកិច្ចកំណត់ដោយច្បាប់ ឬ សម្រាប់គោលបំណងធុរកិច្ចស្របច្បាប់។
មាត្រា ៦ (អង្កេត)
ASSC មានសិទ្ធិឲ្យអ្នកប្រើប្រាស់ ឆ្លើយ បោះឆ្នោត ឬ ផ្ញើរប្រគល់មកវិញ តាមរយៈអ៊ីម៉ែល ឬគេហទំព័រ ក្នុងទម្រង់ជាលក្ខណៈអង្កេត(សំណួរ) (តទៅនេះ ហៅថា “អង្កេត”) តាមពេលវេលាសមគួរណាមួយ ក្នុងគោលបំណងសិក្សាអំពីលក្ខណៈ និន្នាកា ឬមតិយោបល់របស់អ្នកប្រើប្រាស់ ជាដើម។
ស្តីពីកម្មសិទ្ធិបញ្ញា ឬ សិទ្ធិផ្សេងៗទៀតរបស់អ្នកនិពន្ធ ដែលកើតឡើងចំពោះចម្លើយអង្កេតរបស់អ្នកប្រើប្រាស់ សិទ្ធិទាំងអស់នោះត្រូវផ្ទេរឲ្យ ASSC ភ្លាម គ្រាន់តែពេលដែលអ្នកប្រើប្រាស់ផ្ញើរចម្លើយនោះឲ្យ ASSC ហើយ ASSC មានសិទ្ធិប្រើព័ត៌មាន ដែលមាននៅក្នុងអត្ថន័យចម្លើយនោះ ស្របតាមរបៀបចាត់ចែងទុកដាក់ព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានចុះឈ្មោះដែលមានកំណត់នៅក្នុងមាត្រា៨។
មាត្រា ៧ (ការគ្រប់គ្រងព័ត៌មានសម្ងាត់ និងការកែប្រែព័ត៌មានចុះឈ្មោះ)
ក្នុងចំណោមព័ត៌មានចុះឈ្មោះ អ្នកប្រើប្រាស់កម្មវិធី Genba-Wise ត្រូវគ្រប់គ្រងព័ត៌មានផ្សេងៗ (តទៅនេះ ហៅថា “ព័ត៌មានសម្ងាត់”) ដូចជា ID និង ពាក្យសម្ងាត់ ជាដើម ដែលចាំបាច់សម្រាប់ឲ្យ ASSC ទទួលស្គាល់ និង អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើកម្មវិធីបាន ក្នុងបន្ទុកនិងទំនួលខុសត្រូវផ្ទាល់ខ្លួន ហើយមិនត្រូវឲ្យ ផ្ទេរ ស្នងបន្ត ឬបញ្ចាំឲ្យទៅបុគ្គលទីបី ឬ បោះចោលក្នុងរបៀបណាមួយទេ លើសពីនេះទៀត មិនត្រូវបង្ហាញជាសាធារណៈឡើយ ។
ចំពោះការខូចប្រយោជន៍ផ្សេងៗ ដោយសារការលេចធ្លាយព័ត៌មានសម្ងាត់ ដែលអ្នកប្រើប្រាស់ Genba-Wise មិនបានគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយ, កំហុសឆ្គងក្នុងការប្រើប្រាស់, ការប្រើប្រាស់ដោយតតិយជន និង ការលួចចូលប្រើដោយគ្មានការអនុញ្ញាត អ្នកប្រើប្រាស់ជាអ្នកទទួលខុសត្រូវទាំងស្រុង ចំណែកឯ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។ ចៃដន្យប្រសិនបើ ការប្រើប្រាស់ព័ត៌មានសម្ងាត់នោះបង្កនូវការខូចប្រយោជន៍ដល់ ASSC ឬ តតិយជន អ្នកប្រើប្រាស់ត្រូវសងសំណងខូចខាតពាក់ព័ន្ធ។
ករណីមានការកែប្រែព័ត៌មានចុះឈ្មោះ, ព័ត៌មានសម្ងាត់ត្រូវបានលេចឮដល់តតិយជន ឬ មានការសង្ស័យព័ត៌មានសម្ងាត់ត្រូវបានប្រើដោយបុគ្គលទីបី អ្នកប្រើប្រាស់ Genba-Wise ត្រូវជូនដំណឹងអំពីករណីនេះ ដល់ASSCជាបន្ទាន់ តាមនីតិវិធីកំណត់ដោយកិច្ចព្រមព្រៀងនេះ និង ASSC ហើយទន្ទឹមនឹងគ្នានេះដែរ ត្រូវចាត់វិធានការចាំបាច់ ដែលអាចធ្វើទៅបាន ដើម្បីជៀសវាងកុំឲ្យបុគ្គលទីបីបន្តប្រើព័ត៌មានសម្ងាត់តទៅទៀត។ ដោយឡែក ករណីមានការណែនាំពី ASSC អ្នកប្រើប្រាស់ត្រូវគោរពធ្វើតាមសេចក្តីណែនាំនោះ។
ករណីអ្នកប្រើប្រាស់ Genba-Wise ត្រូវខូចប្រយោជន៍ ដោយសារមិនបានចាត់វិធានការតាមការណែនាំ នៅក្នុងកថាខណ្ឌខាងលើ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងតែករណី ASSC មានការធ្វេសប្រហែសដោយចេតនា ។
ករណីអ្នកប្រើប្រាស់ Genba-Wise ឥតបានទាក់ទង ដូចមានចែងនៅក្នុងកាថាខណ្ឌទីបីនៃមាត្រានេះ ASSC មានសិទ្ធិ ចាត់ទុកថា អ្នកប្រើប្រាស់ពាក់ព័ន្ធ បានលាលែង និង ឈប់ប្រើកម្មវិធីនេះហើយ។
មាត្រា ៨ (ព័ត៌មានចុះឈ្មោះ និង ព័ត៌មានផ្ទាល់ខ្លួន)
ASSC នឹងប្រើព័ត៌មានចុះឈ្មោះ ក្នុងគោលបំណងដូចខាងក្រោម៖
ដើម្បីប្រព្រឹត្តិទៅនៃ AWV (រួមទាំង ព័ត៌មានគ្រប់ប្រភេទដែល ASSC ផ្តល់ឲ្យដល់ស្ថាប័ននានា ឬ អ្នកប្រើប្រាស់)
ដើម្បីផ្តល់ជូនសេវារបស់ ASSC (ដោយមិនកម្រិតត្រិមតែ AWV តែប៉ុណ្ណោះទេ) ដែល ASSC វិនិច្ឆ័យថាមានប្រយោជន៍សម្រាប់ស្ថាប័ននានា ឬ អ្នកប្រើប្រាស់ ឬដើម្បីផ្តល់ជូនព័ត៌មានទាក់ទងនឹងផលិផល សេវារបស់ក្រុមហ៊ុនដៃគូ ឬ អ្នកផ្សាយពានិជ្ជកម្ម
ដើម្បីធ្វើអង្កេតសិក្សាស្រាវជ្រាវ សម្រាប់គ្រប់គ្រងគុណភាព AWV ព្រមទាំងដើម្បីវិភាគមើលលិទ្ធផលពាក់ព័ន្ធ
ដើម្បីធ្វើការទាក់ទងនឹងអ្នកប្រើប្រាស់ ស្តីពីអ្វីដែលបង្កនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ការគ្រប់គ្រងAWV (រួមទាំងការកែប្រែអត្ថន័យរបស់ AWV គួរកត់សំគាល់ ការផ្អាកបណ្តោះអាសន្ន ប៉ុន្តែមិនកម្រិតត្រឹមតែប៉ុណ្ណោះទេ)
ដើម្បីធ្វើការទាក់ទង សុំឯកភាព ពីអ្នកប្រើប្រាស់ ស្តីពីការចាត់ចែងទុកដាក់ព័ត៌មានផ្ទាល់ខ្លួន
អ្នកប្រើប្រាស់យល់ព្រម ឲ្យASSCបញ្ចេញព័ត៌មានចុះឈ្មោះ ដល់តតិយជន ក្រៅពីសាមីខ្លួនបាន ក្នុងករណីដូចខាងក្រោម៖
ករណីធ្វើការប្រមូល និង វិភាគព័ត៌មានចុះឈ្មោះ ក្នុងគោលបំណងលើកកម្ពស់សេវា AWV ឬ សេវាពាក់ព័ន្ធ ឬដើម្បីអភិវឌ្ឍគម្រោងពាក់ព័ន្ធ
ករណីផ្តល់ឲ្យ ឬ បញ្ចេញឲ្យតតិយជន នូវអ្វីដែលជាលទ្ធផលនៃការប្រមូល និងវិភាគនៅក្នុងកថាខណ្ឌខាងលើ ក្នុងទម្រង់ដែលមិនអាចកំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធបាន
ករណីមានការយល់ព្រម ពីសាមីខ្លួនអ្នកប្រើប្រាស់ដែលជាម្ចាស់ព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនោះ អនុញ្ញាតឲ្យបញ្ចេញ ឬ ប្រើព័ត៌មានចុះឈ្មោះ
ករណីគេទទួលស្គាល់ថា ចាំបាច់ត្រូវតែបញ្ចេញ ឬ ប្រើព័ត៌មានចុះឈ្មោះ ដើម្បីផ្តល់សេវាដែលជាសេចក្តីបំណងរបស់អ្នកប្រើប្រាស់ ឬ ស្ថាប័ននានា (ចំណែកឯ តតិយជនដែលជាដៃគូពាក់ព័ន្ធ មិនអាចប្រើប្រាស់ព័ត៌មានចុះឈ្មោះដែល ASSC ផ្តល់ឲ្យ ហួសដែនកំណត់បានឡើយ ពោលគឺសម្រាប់តែការផ្តល់សេវាតែប៉ុណ្ណោះ)
ករណីអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិនានា
ករណីត្រូវការចាំបាច់ សម្រាប់ការពារអាយុជីវិត សរីរាង្គកាយ ឬទ្រព្យសម្បត្តិរបស់ ASSC ស្ថាប័ននានា អ្នកប្រើប្រាស់ ព្រមទាំងតតិយជន ឬ ដើម្បីការពារសេវាទាំងអស់ដែលASSCផ្តល់ឲ្យ
ករណីត្រូវការជាពិសេស សម្រាប់លើកកម្ពស់សុខភាពសាធារណៈ ឬ ជម្រុញការអភិវឌ្ឍកុមារ ប្រកបដោយសុខភាព
ករណីត្រូវការកិច្ចសហការ ក្នុងកិច្ចការដែលស្ថាប័នរដ្ឋ ឬអង្គភាពសាធារណៈមូលដ្ឋាន ឬ បុគ្គលដែលទទួលការទុកចិត្តបំពេញភារកិច្ចដែលកំណត់ដោយច្បាប់ ឬ បទប្បញ្ញត្តិនានា ឬ ករណីមានការស្នើរសុំពីបុគ្គល ឬ អង្គភាពទាំងនោះដោយស្របច្បាប់ ឲ្យបញ្ចេញនូវព័ត៌មានទាំងនោះ
ASSC ត្រូវចាត់ចែងរក្សាទុកដាក់ព័ត៌មានផ្ទាល់ខ្លួន ផ្អែកតាមគោលការណ៍ការពារព័ត៌មានឯកជនភាពរបស់ ASSC ។
អ្នកប្រើប្រាស់ មានសិទ្ទិស្នើរសុំឲ្យបញ្ចេញ លុប កែតម្រូវ ឬ បញ្ឈប់ការប្រើប្រាស់ ព័ត៌មានចុះឈ្មោះ ហើយតែក្នុងករណីដែលអាចបញ្ចាក់ថា ពិតជាសំណើររបស់សាមីខ្លួនអ្នកប្រើប្រាស់តែប៉ុណ្ណោះ ASSC ត្រូវឆ្លើយតបនឹងសំណើរនោះភ្លាម ដោយមិនពន្យាពេល។
មាត្រា ៩ (ការផ្អាក ប្រើប្រាស់ ជាដើម)
ករណី ASSC វិនិច្ឆ័យថាអ្នកប្រើប្រាស់ស្ថិតនៅក្នុង ឬ មានហានិភ័យអាចធ្លាក់ទៅក្នុងស្ថានភាពណាមួយដូចខាងក្រោម ASSC មានឆន្ទានុសិទ្ទិក្នុងការសម្រេចផ្អាកការប្រើប្រាស់ AWV ទាំងស្រុងឬមួយផ្នែក ដល់អ្នកប្រើប្រាស់ពាក់ព័ន្ធភ្លាមមួយរំពេក ក្រោយពេលជូនដំណឹងដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ ដោយមិនចាំបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ និង ស្ថាប័ននានា ជាមុនទេ ថែមទាំមិនត្រូវការសុំសេចក្តីយល់ព្រមពីអ្នកប្រើប្រាស់ និង ស្ថាប័ននានាទេ ហើយបន្ថែមពីលើនេះទៀត ASSC មានសិទ្ធិចាត់វិធានការដែលយល់ឃើញថាសមស្របបាន។ ដោយឡែក ករណីអាសយដ្ឋានអ៊ីម៉ែល(E-mail Address) ដែលបានចុះឈ្មោះ ឥតដំណើរការ ការជូនដំណឹងដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ ក៏ចាត់ទុកថាត្រូវបានអនុវត្តរួចដែរ ប្រសិនបើបានចាត់វិធានការទាំងឡាយនោះហើយ ។
ករណីប្រព្រឹត្តបទបំពានកិច្ចព្រមព្រៀងនេះ
ករណីមានការបន្លំ ឬ កំហុសក្នុងព័ត៌មានចុះឈ្មោះ
ករណីមានការសន្និដ្ឋានថា អាសយដ្ឋានអ៊ីម៉ែល (E-mail Address) ដែលបានចុះឈ្មោះនោះមិនដំណើរការ
ករណីក្លាយជាតតិយជនបានធ្វើការចុះឈ្មោះប្រើប្រាស់ Genba-Wise
ករណីអ្នកប្រើប្រាស់ បានលាលែងចេញពីស្ថាប័ននានា ឬ ដៃគូទទួលបានការទុកចិត្តបំពេញការងារ
ករណីអ្នកប្រើប្រាស់បានស្លាប់
បន្ថែមពីលើនេះទៀត ករណី ASSC វិនិច្ឆ័យថា មិនសមជាអ្នកប្រើប្រាស់ទេ
ករណី ASSC ទទួលរងនូវការខូចប្រយោជន៍ណាមួយ ដោយសារករណីក្នុងកថាខណ្ឌខាងលើ ស្ថាប័ននានា ត្រូវសងសំណងជម្ងឺចិត្តពាក់ព័ន្ធដល់ ASSC ។
ASSC គ្មានកាតព្វកិច្ច បង្ហាញមូលហេតុថាហេតុអ្វីត្រូវចាត់វិធានការដូចមានចែងនៅក្នុងកាថាខណ្ឌទីមួយ ដល់អ្នកប្រើប្រាស់ទេ ។
មាត្រា ១០ (កម្មសិទ្ធិបញ្ញា ជាដើម)
រាល់សិទ្ធិអ្នកនិពន្ធទាំងអស់ កម្មសិទ្ធិបញ្ញាផ្សេងៗដែលកើតចេញពី ឃ្លោងឃ្លា រូបភាព វីដេអូ ប្រ៉ូក្រាម(Program) និងព័ត៌មានផ្សេងៗ ដែលជាសមាសធាតុនៃ AWV រួមទាំង Genba-Wise ផង (រួមទាំងសិទ្ធិដែលមានចែងនៅក្នុងមាត្រា ២៧ ឬ មាត្រា ២៨ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ) សិទ្ធិលើរូបភាពពិតៗ(Portrait) ក៏ដូចជាសិទ្ធិផ្សព្វផ្សាយ និងសិទ្ធិសីលធម៌ ព្រមទាំងម្ចាស់កម្មសិទ្ធិ និង កម្មសិទ្ធិលើទ្រព្យសម្បត្តិផង ជាកម្មសិទ្ធិរបស់ ASSC ។
បន្ថែមពីលើការថតរក្សាទុកព័ត៌មានទាំងអស់ជាបន្តបន្ទាប់ ដោយរួមទាំងអ្វីដែលអ្នកប្រើប្រាស់បានចូលរួមចំណែកចុះផ្សាយ (Post) ឬបង្ហោះនៅលើ(upload) AWVផង ASSCអាចបកប្រែ និងប្រើក្នុងទម្រង់ផ្សេងៗ ក្នុងគោលបំណងសម្រាប់ការប្រព្រឹត្តទៅឲ្យបានរលូន និងការកែលម្អAWV ក៏ដូចជាដើម្បីជូនដំណឹងអំពីការផ្សព្វផ្សាយ ASSC និងAWV (រួមទាំង អត្ថបទណែនាំ អត្ថន័យ។ល។ដែលបានចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់តតិយជន) ដោយចាត់ទុកថា អ្នកប្រើប្រាស់ឯកភាពយល់ព្រម ។
អ្នកប្រើប្រាស់ យល់ព្រមមិនអនុវត្តសិទ្ធិសីលធម៌ជាអ្នកនិពន្ធ ចំពោះបុគ្គលណាដែលបានទទួលបានសិទ្ធិស្នងបន្ត ឬការអនុញ្ញាតពី ASSC ។
ករណីមានបញ្ហារំលោភសិទ្ធិតតិយជន ពាក់ព័ន្ធនឹងស្នាដៃរបស់ខ្លួន អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវដោះស្រាយបញ្ហានោះ ក្រោមបន្ទុកចំណាយផ្ទាល់ខ្លួន ហើយមិនត្រូវបង្កឲ្យខូចប្រយោជន៍ ឬ ផលប៉ះពាល់រំខានណាមួយដល់ ASSC ឡើយ។
មាត្រា ១១ (ចំនុចហាមឃាត់)
អ្នកប្រើប្រាស់ មិនត្រូវប្រព្រឹត្តិអំពើដែលហាមឃាត់ខាងក្រោមទេ។
ការប្រកាសដោយភូតកុហក
អំពើដែលរំខានដល់ការប្រព្រឹត្តទៅនៃ AWV
អំពើដែលរំលោភសិទ្ធិ ឬ អំពើដែលបង្ករបួសស្នាម ឬ ប៉ះពាល់ដល់កិត្តិយសរបស់អ្នកប្រើប្រាសផ្សេងទៀត ឬ អ្នកប្រើប្រាស់, ASSC និងតតិយជន
ករណីអ្នកប្រើប្រាស់ បំពានចំនុចណាមួយនៃចំនុចហាមឃាត់ ដែលបានចែងនៅក្នុងកថាខណ្ឌខាងលើ ASSC មានសិទ្ធិទាមទារសំណងជម្ងឺចិត្ត ពីអ្នកប្រើប្រាស់ពាក់ព័ន្ធ ចំពោះផលប៉ះពាល់ផ្សេងៗ (រួមទាំងថ្លៃសមស្របដែលចំណាយលើមេធាវី)ដែល ASSC ទទួលរង ដោយសារអំពើទាំងនោះ។
មាត្រា ១២ (ការផ្អាក បញ្ឈប់ និងបិទកម្មវិធីAWV)
ASSC មានសិទ្ទិផ្អាក AWV ទាំងស្រុងឬមួយផ្នែក ក្នុងករណីមានហេតុផលណាមួយដូចខាងក្រោមកើតឡើង។
ករណីត្រូវ ធ្វើការត្រួតពិនិត្យថែទាំ ប្រព័ន្ធកុំព្យូទ័រ តាមពេលវេលាកំណត់ ឬ ជាបន្ទាន់ ដើម្បីធានាការផ្តល់ សេវា AWV
ករណី AWV មិនអាចំណើរការទៅកើត ដោយសារស្ថានភាពមិនប្រក្រតី ដូចជា ករណីអគ្គីភ័យ ដាច់ចរន្តអគ្គិសនី គ្រោះមហន្តរាយធម្មជាតិ ជាដើម
ករណី AWV មិនអាចំណើរការទៅកើត ដោយសារតែមានសង្រ្គាម ភាពបះបោលស៊ីវិល កុប្បកម្ម ចលាចល វិវាទការងារ ជាដើម
ករណីមិនអាចផ្តល់សេវា AWV បាន ដោយសារតែ ប្រព័ន្ធកុំព្យូទ័រដែលប្រើសម្រាប់ផ្តល់សេវានោះខូច, មានតតិយជនលួចចូលប្រើដោយគ្មានការអនុញ្ញាត ឬករណីមានការឆ្លងមេរោគចូលក្នុងកុំព្យូទ័រ ជាដើម
ករណីមិនអាចផ្តល់សេវា AWV ឬ សេវាអ្នកប្រើប្រាស់បាន ដោយសារតែការចាត់វិធានការអនុលោមតាមច្បាប់ ឬបទប្បញ្ញត្តិ នានា
ករណី ASSC បានជូនដំណឹងដល់អ្នកប្រើប្រាស់ តាមរយៈអ៊ីម៉ែល(E-mail) ឬ មធ្យោបាយផ្សេងទៀតទុកជាមុន ក្នុងកម្រិតមួយសមរម្យ
បន្ថែមពីលើនេះទៀត ករណី ASSC វិនិច្ឆ័យថា មិនអាចជៀសវាងបាន
ករណី ASSC ផ្អាកដំណើរការ AWV ដោយមូលហេតុក្នុងកថាខណ្ឌខាងលើ ASSC ត្រូវជូនដំណឹងដល់អ្នកប្រើប្រាស់ ឬស្ថាប័ននានា ស្តីពីប្រការនេះ តាមរយៈអ៊ីម៉ែល(E-mail) ឬ មធ្យោបាយផ្សេងៗ ក្នុងកម្រិតមួយសមរម្យ។ ក៏ប៉ុន្តែ ក្នុងករណីអាសន្ន មិនកម្រិតតែអញ្ចឹងទេ។
មាត្រា ១៣ (អញ្ញត្រកម្ម)
ASSC មិនធានាថា ព័ត៌មានណាមួយបង្កប់នៅក្នុងAWV មានភាពស្របច្បាប់ ភាពត្រឹមត្រូវ ភាពសមស្រប សុពលភាព សីលធម៌ ឬអាជ្ញាប័ណ្ណ ឬទេនោះឡើយ។
ចំពោះជម្លោះស្តីពី AWV ដែលកើតឡើងរវាងអ្នកប្រើប្រាស់ដូចគ្នា ឬ រវាងអ្នកប្រើប្រាស់និងតតិយជន (ការលើកសំណើរនូវអំពើណាដែលបំពានច្បាប់ ឬ សណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌, ការខូចកិត្តិយស, ការប្រមាថមើលងាយ, ការបំពានលើឯកជនភាព, ការគម្រាមកំហែង, និយាយបរិហារកេរិ៍្ត, ការរំលោភបំពាន ។ល។) ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។
ចំពោះការខូចប្រយោជន៍ដល់អ្នកប្រើប្រាស់កើតឡើង ដោយសាការផ្អាក ការបញ្ឈប់ ការបិទកម្មវិធីAWV និងការកែប្រែAWV យោងតាមកថាខណ្ឌទីបីនៃមាត្រានេះ (រួមទាំងការខូចប្រយោជន៍ដោយសារការបាត់បង់ព័ត៌មាននានា ហើយក៏មិនកម្រិតត្រឹមប៉ុណ្ណឹងដែរ) ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។
ចំពោះការខូចប្រយោជន៍ណាមួយ ដែលបង្កឡើងដោយសារការឆ្លងមេរោគចូលក្នុងកុំព្យូទ័រ ឬ ដោយសារបរិស្ថានប្រើប្រាស់ឧបករណ៍Terminalទំនើបឆ្លាត ឧបករណ៍Terminalយួរដៃ ខ្សែណែតវឺក (Line) សូហ្វវ៉ែរ (Softwires)។ល។ ដែលអ្នកប្រើប្រាស់ប្រើ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ។ ASSCអាចជូនដំណឹងដល់អ្នកប្រើប្រាស់អំពីបរិស្ថានប្រើប្រាស់ពាក់ព័ន្ធ តាមមធ្យោបាយជាក់លាក់ដោយឡែកបាន។
ចំពោះការខូចប្រយោជន៍ទាំងឡាយណាដែលកើតឡើងដល់អ្នកប្រើប្រាស់ ដោយមូលហេតុដែលបានចែងនៅក្នុងកថាខណ្ឌនីមួយៗខាងលើ និង ដោយសារការប្រើ AWV ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណីASSCមានការធ្វេសប្រហែសដោយចេតនា។
ប្រាក់សំណងការខូចប្រយោជន៍សរុបដល់ASSC កើតឡើងពីព្រោះតែ កិច្ចព្រមព្រៀងនេះ ឬ ដោយសារAWV មិនឲ្យលើសទឹកប្រាក់ដែលច្រើនជាងគេ ក្នុងចំណោមទឹកប្រាក់ដែលអ្នកប្រើប្រាស់បានបង់ឲ្យASSC ក្នុងកំឡុងពេលដប់ពីរខែ កន្លងទៅបានទេ។
មាត្រា ១៤ (កិច្ចពិភាក្សា តុលាការមានសមត្ថកិច្ច)
ករណីមានបញ្ហា ឬ ចម្ងល់អំពី AWV កើតឡើងរវាងស្ថាប័ននានា, អ្នកប្រើប្រាស់, ASSC និង បុគ្គលទីបី ត្រូវតែដោះស្រាយ ដោយផ្អែកលើការពិភាក្សាយល់ព្រម ដោយស្មោះត្រង់រវាងគ្នានិងគ្នា។
ស្តីអំពីបណ្តឹងណាមួយ ឬវិវាទផ្សេងៗស្តីពីកិច្ចព្រមព្រៀងនេះ តុលាការទីក្រុងតូក្យូ (Tokyo Summary Court) ឬតុលាការដំបូងទីក្រុងតូក្យូ(Tokyo District Court) ជាតុលាការមានសមត្ថកិច្ចសម្រេចសាលក្រមផ្តាច់មុខក្នុងសវនាការលើកដំបូង។
មាត្រា ១៥ (ច្បាប់ដែលមានអនុភាព)
មាត្រា ១៥ (ច្បាប់ដែលមានអនុភាព)
会員限定コンテンツ
会員プロフィール