កិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់ ASSC Workers Voice(AWV)

កិច្ចព្រមព្រៀងនេះ(តទៅនេះ ហៅថា”កិច្ចព្រមព្រៀងនេះ”) កំណត់អំពីលក្ខខណ្ឌប្រើប្រាស់កម្មវិធី ASSC Workers Voice (រួមទាំងកម្មវិធី Genba-Wise (តទៅនេះ ហៅថា “Genba-Wise”)ដែលជាកម្មវិធីទូរសព្ទដៃ APP របស់ ASSC Workers Voice សម្រាប់ទូរសព្ទដៃទំនើប)(តទៅនេះ ហៅរួមគ្នាថា “AWV”) ដែលផ្តល់ឲ្យដោយ ស្ថាប័នសមាគមសហគ្រាសទូទៅ ឌឺ ហ្គ្លូបបល់ អឺឡៃអាន់សឺ៍ ហ្វ័រ សាស់ស្ទែនណឺបល់ សឺប្លាយឆេន (The Global Alliance For Sustainable Supply Chain)(តទៅនេះ ហៅថា “ASSC”) រវាង ស្ថាប័ន ឬអង្គភាពផ្សេងៗដែលបានចុះកិច្ចសន្យាដំឡើង AWV ជាមួយ ASSC (តទៅនេះ ហៅថា “ស្ថាប័ននានា”) និង អ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាតិប្រើប្រាស់ AWV (តទៅនេះ ហៅថា “អ្នកប្រើប្រាស់”) និង ASSC។

មាត្រា ១ (ឯកភាពនឹងកិច្ចព្រមព្រៀង និងលក្ខខណ្ឌប្រើប្រាស់)

  1. 1. ស្ថាប័ននានា ព្រមទាំង អ្នកប្រើប្រាស់ ត្រូវប្រើ AWV ដោយគោរពតាមគោលការណ៍ការពារព័ត៌មានឯកជនភាព របស់ ASSC Workers Voice (AWV) និង កិច្ចព្រមព្រៀងនិងលក្ខខណ្ឌប្រើប្រាស់នេះ ជាដាច់ខាត។
  2. 2. ករណីអ្នកប្រើប្រាស់ជាអានីតិជន សូមប្រើAWV បន្ទាប់ពីបានទទួលការយល់ព្រមពីអ្នកតំណាងស្របច្បាប់ ឬ អាណាព្យាបាល ជាដើម (រូមទាំង ការឯកភាពនឹងកិច្ចព្រមព្រៀងនេះផង)។ ម្យ៉ាងទៀត គ្រាន់តែពេលមានការយល់ព្រមនឹងកិច្ចព្រមព្រៀងនេះភ្លាម នោះចាត់ទុកថា អ្នកប្រើប្រាស់ដែលជាអានីតិជននោះ ករណីគេនៅតែបន្តប្រើAWVក្រោយពេលគេពេញវ័យ ទទួលស្គាល់នូវរាល់សកម្មភាពប្រើប្រាស់ដែលខ្លួនបានប្រើAWV ក្នុងចន្លោះពេលខ្លួនគេនៅជាអានីតិជន។
  3. 3. ករណីAWV មានកិច្ចព្រមព្រៀងនិងលក្ខខណ្ឌប្រើប្រាស់ផ្សេងដាច់ដោយឡែក អ្នកប្រើប្រាស់ ត្រូវតែប្រើប្រាស់ AWV ដោយគោរពតាមកិច្ចព្រមព្រៀងនេះផង និងការកំណត់ក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកនោះផង។

មាត្រា ២ (ការកែប្រែកិច្ចព្រមព្រៀង)

  1. 1. ASSC មានសិទ្ធិកែប្រែកិច្ចព្រមព្រៀងនេះគ្រប់ពេល ក្នុងករណី ASSC វិនិច្ឆ័យថាចាំបាច់។
  2. 2. កិច្ចព្រមព្រៀងនេះក្រោយពេលធ្វើវិសោធនកម្មរួច នឹងចាប់មានសុពលភាព នៅពេលគេប្រកាសជាសាធារណៈនៅទីតាំងសមរម្យណាមួយក្នុងគេហទំព័រដែលគ្រប់គ្រងដោយ ASSC ឬក្នុងAWV ហើយ ប្រសិនបើអ្នកប្រើប្រាស់នៅតែបន្តប្រើ AWV ក្រោយពេលធ្វើវិសោធនកម្ម នោះចាត់ទុកថាអ្នកប្រើប្រាស់យល់ព្រមចំពោះការកែប្រែកិច្ចព្រមព្រៀងនេះ។ នៅពេលប្រើ AWV សូមពិនិត្យ និងយោងតាមកិច្ចព្រមព្រៀងច្បាប់ថ្មីបំផុត ជារឿយៗ។
  3. 3. ស្ថាប័ននានាដែលប្រើប្រាស់ផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ត្រូវចុះកិច្ចសន្យាកែប្រែដាច់ដោយឡែកជាមួយ ASSC ស្តីពីចំនុច ខុសគ្នានោះ ហើយជូនដំណឹងដល់អ្នកប្រើប្រាស់។

មាត្រា ៣ (អត្ថន័យទូទៅនៃសេវា)

អ្នកប្រើប្រាស់ អាចប្រើសេវាកម្ម ដែល ASSC ផ្តល់ឲ្យក្នុងនាមAWV ហើយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឬសេវាផ្សេងទៀតដែល ASSC ផ្តល់ឲ្យដាច់ដោយឡែក ដែលក្នុងនោះមានជាអាទិ៍ ដូចជា៖ ការរៀបចំបង្កើតក្រុមពិភាក្សាផ្ទៃក្នុងជាដើម ដើម្បីជួយ សង្រ្គោះអ្នកប្រើប្រាស់, ការឆ្លើយតបទៅនឹងការពិគ្រោះយោបល់ពីសំណាក់ភាគីអ្នកប្រើប្រាស់, ការផ្តល់អនុសាសន៍កែលម្អកន្លែងធ្វើការ និងការចែករំលែកបញ្ហាជាមួយគ្នា និងការចុះទៅធ្វើអង្កេតដល់កន្លែងការងារ, របាយការណ៍ និង សំណើរស្តីពីវិធានការដោះស្រាយ ជូនដល់ស្ថាប័ននានា, ការរៀបចំកសាងកម្មវិធីស្តុកទិន្នន័យ(Database), ការវិភាគ, ការផ្តល់ព័ត៌មានប្រយោជន៍សាធារណៈដូចជា នគរបាលនាពេលគ្រោះអាសន្ន, ការពន្លត់អគ្គីភ័យ និង ព័ត៌មានសង្រ្គោះបន្ទាន់ជាដើម។ រីឯ ថ្លៃសេវាទូរគមនាគមន៍ដែលកើតឡើង សម្រាប់ធ្វើការទាក់ទង ទទួលអ៊ីម៉ែល បើកមើលគេហទំព័រ នៅលើឧបករណ៍ទំនាក់ទំនងព័ត៌មានរួមទាំងទូរសព្ទដៃផង ជាបន្ទុករបស់ស្ថាប័ននានា ទាំងស្រុង នៅពេលទទួលសេវាAWV។

មាត្រា ៤ (លក្ខខណ្ឌប្រើប្រាស់ Genba-Wise)

  1. ករណីមានការរក្សាទុកពាក្យសម្ងាត់ នាពេលប្រើ Genba-Wise អ្នកប្រើប្រាស់ Genba-Wise ត្រូវធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ដោយទំនួលខុសត្រូវផ្ទាល់ខ្លួន ជៀសវាងកុំឲ្យគេយកទៅប្រើក្នុងផ្លូវខុស។ ASSC អាចចាត់ទុកថា៖ រាល់អំពើទាំងឡាយដែលបានប្រព្រិត្តិ ដោយប្រើពាក្យសម្ងាត់រក្សាទុកនោះ ជាអំពើរបស់សាមីខ្លួនអ្នកប្រើប្រាស់។
  2. អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះចូលប្រើប្រាស់ Genba-Wise អាចលុបឈប់ប្រើគណនីរបស់ខ្លួន ពេលណាក៏បានដែរ។
  3. ករណីអ្នកប្រើប្រាស់ បានទទួលស្គាល់ថាខ្លួនបានបំពាន ឬ អាចមានករណីបំពានលើកិច្ចព្រមព្រៀងនេះ ASSC មានសិទ្ធិ ផ្អាក ឬ លុបគណនីរបស់អ្នកប្រើប្រាស់នោះបាន ដោយមិនចាំបាច់ជូនដំណឹងជាមុនទេ។
  4. សិទ្ធិប្រើប្រាស់ Genba-Wise ទាំងអស់របស់អ្នកប្រើប្រាស់ នឹងត្រូវនរាករណ៍ភ្លាម នាពេលគណនីនោះត្រូវបានគេលុបចោល ទោះស្ថិតក្នុងមូលហេតុយ៉ាងណាក៏ដោយ។ ទោះក្នុងករណីអ្នកប្រើប្រាស់ច្រលំលុបគណនីដោយខ្លួនឯងក៏ដោយ ក៏គណនីនោះមិនអាចសង្រ្គោះយកមកវិញបានទេ អាស្រ័យដូច្នេះ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់។
  5. គណនី Genba-Wise ជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកប្រើប្រាស់។ សិទ្ធិប្រើប្រាស់ Genba-Wise ទាំងអស់របស់អ្នកប្រើប្រាស់ មិនត្រូវផ្ទេរ ឲ្យខ្ចី ឬស្នងបន្ត ទៅបុគ្គលទីបីជាដាច់ខាត។
  6. មិនអាចថតចម្លង គណនី Genba-Wise ផ្ទាល់ខ្លួន ជាច្រើនគណនីបានទេ។
  7. ករណីគណនី Genba-Wise ផ្ទាល់ខ្លួនត្រូវបានផ្អាកដោយ ASSC នោះគេមិនអាចបង្កើតគណនីថ្មីមួយទៀត ដោយគ្មានការអនុញ្ញាតពី ASSC បានទេ។

មាត្រា ៥ (ការផ្តល់សេវា)

  1. អ្នកប្រើប្រាស់ ត្រូវត្រៀមឧបករណ៍ឆ្លាតទំនើប ឧបករណ៍ទំនាក់ទំនងព័ត៌មាន មធ្យោបាយទំនាក់ទំនង ព្រមទាំង អគ្គិសនី ជាដើម សម្រាប់ប្រើកម្មវិធី Genba-Wise ដោយទំនួលខុសត្រូវ និងទំនុកចិត្តខ្លួនឯង ឬ របស់ស្ថាប័ននានា។ រីឯ ករណីអ្នកប្រើប្រាស់ជាអានីតិជន សូមប្រើតែឧបករណ៍ណា ដែលស្ថាប័ននានា ឬ អណាព្យាបាល ឬ អ្នកតំណាងស្របច្បាប់ បានយល់ព្រមអនុញ្ញាតឲ្យប្រើ តែប៉ុណ្ណោះ។
  2. ASSC អាចកម្រិតសេវាAWVទាំងអស់ ឬ មួយផ្នែក ដោយយោងតាម អាយុ មានការបញ្ជាក់ទទួលស្គាល់ពីសាមីខ្លួនឬទេ មានព័ត៌មានទាំងឡាយដែលអ្នកប្រើប្រាស់បានផ្តល់ឲ្យ ASSC ឬទេ (តទៅនេះ ហៅថា “ព័ត៌មានចុះឈ្មោះ”) ដើម្បីទទួលការអនុញ្ញាតឲ្យប្រើសេវាអ្នកប្រើប្រាស់ ហើយបន្ថែមពីលើនេះទៀត ត្រឹមតែអ្នកប្រើប្រាស់ណា ដែល ASSC វិនិច្ឆ័យថាបានបំពេញតាមលក្ខខណ្ឌចាំបាច់ តែប៉ុណ្ណោះ។
  3. អ្នកប្រើប្រាស់ ត្រូវប្រើប្រាស់ AWV ក្នុងដែនកំណត់ដែលASSCបានកំណត់ ស្របតាមលក្ខខណ្ឌពាក់ព័ន្ធ ក្រោយពេលបានពិនិត្យបញ្ជាក់ទទួលស្គាល់លក្ខខណ្ឌនានាដែលបានកំណត់ដោយASSC ដូចជា ឈ្មោះ អត្ថន័យ អាយុ ឬ បរិស្ថានប្រើប្រាស់ AWV ជាដើម។
  4. ASSC មានសិទ្ធិ កំណត់ កែប្រែ ឈ្មោះ ព្រមទាំងដែនកំណត់ប្រើប្រាស់របស់AWVបាន ដោយមិនចាំបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុនទេ ទោះក្នុងមូលហេតុណាក៏ដោយ។ ម្យ៉ាងទៀត ASSC មានសិទ្ធិ កំណត់ បន្ថែម លុបចោល កែប្រែអត្ថន័យ ផ្អាក បញ្ឈប់ មុខងារទាំងអស់ ឬ មួយផ្នែករបស់AWVបាន។
  5. ASSC មានសិទ្ធិប្រើ ព័ត៌មានផ្សេងៗនៅលើ AWV បានដោយសេរី ដោយរួមទាំង ការពិគ្រោះយោបល់តាមរយៈ AWVផង ក្នុងវិសាលភាព ដែល ASSC វិនិច្ឆ័យថាចាំបាច់ ក្នុងគោលបំណងស្វែងរកអាយបានលឿន ឬ កែលម្អបញ្ហាប្រឈមទាក់ទងនឹងសិទ្ធិរបស់ពលករនៅក្នុងខ្សែរចង្វាក់ផ្គត់ផ្គង់ (Supply Chain) ។
  6. ទោះបីក្រោយពេលលុបឈ្មោះអ្នកប្រើប្រាស់ ASSC ក៏អាចកាន់កាប់អត្ថន័យពិគ្រោះយោបល់របស់អ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីរក្សាបម្រុងទុក (Backup) រក្សាជាបណ្ណសារ ឬ សវនកម្ម ក្នុងកំឡុងពេលមួយសមស្រប ហើយអ្នកប្រើប្រាស់ ត្រូវតែឯកភាព ចំពោះការកាន់កាប់ច្បាប់ចម្លងនៃបណ្ណសារកំណត់ហេតុរបស់អ្នកប្រើប្រាស់ ក្នុងករណីមានកាតព្វកិច្ចកំណត់ដោយច្បាប់ ឬ សម្រាប់គោលបំណងធុរកិច្ចស្របច្បាប់។

មាត្រា ៦ (អង្កេត)

  1. ASSC មានសិទ្ធិឲ្យអ្នកប្រើប្រាស់ ឆ្លើយ បោះឆ្នោត ឬ ផ្ញើរប្រគល់មកវិញ តាមរយៈអ៊ីម៉ែល ឬគេហទំព័រ ក្នុងទម្រង់ជាលក្ខណៈអង្កេត(សំណួរ) (តទៅនេះ ហៅថា “អង្កេត”) តាមពេលវេលាសមគួរណាមួយ ក្នុងគោលបំណងសិក្សាអំពីលក្ខណៈ និន្នាកា ឬមតិយោបល់របស់អ្នកប្រើប្រាស់ ជាដើម។
  2. ស្តីពីកម្មសិទ្ធិបញ្ញា ឬ សិទ្ធិផ្សេងៗទៀតរបស់អ្នកនិពន្ធ ដែលកើតឡើងចំពោះចម្លើយអង្កេតរបស់អ្នកប្រើប្រាស់ សិទ្ធិទាំងអស់នោះត្រូវផ្ទេរឲ្យ ASSC ភ្លាម គ្រាន់តែពេលដែលអ្នកប្រើប្រាស់ផ្ញើរចម្លើយនោះឲ្យ ASSC ហើយ ASSC មានសិទ្ធិប្រើព័ត៌មាន ដែលមាននៅក្នុងអត្ថន័យចម្លើយនោះ ស្របតាមរបៀបចាត់ចែងទុកដាក់ព័ត៌មានផ្ទាល់ខ្លួន ឬ ព័ត៌មានចុះឈ្មោះដែលមានកំណត់នៅក្នុងមាត្រា៨។

មាត្រា ៧ (ការគ្រប់គ្រងព័ត៌មានសម្ងាត់ និងការកែប្រែព័ត៌មានចុះឈ្មោះ)

  1. ក្នុងចំណោមព័ត៌មានចុះឈ្មោះ អ្នកប្រើប្រាស់កម្មវិធី Genba-Wise ត្រូវគ្រប់គ្រងព័ត៌មានផ្សេងៗ (តទៅនេះ ហៅថា “ព័ត៌មានសម្ងាត់”) ដូចជា ID និង ពាក្យសម្ងាត់ ជាដើម ដែលចាំបាច់សម្រាប់ឲ្យ ASSC ទទួលស្គាល់ និង អនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើកម្មវិធីបាន ក្នុងបន្ទុកនិងទំនួលខុសត្រូវផ្ទាល់ខ្លួន ហើយមិនត្រូវឲ្យ ផ្ទេរ ស្នងបន្ត ឬបញ្ចាំឲ្យទៅបុគ្គលទីបី ឬ បោះចោលក្នុងរបៀបណាមួយទេ លើសពីនេះទៀត មិនត្រូវបង្ហាញជាសាធារណៈឡើយ ។
  2. ចំពោះការខូចប្រយោជន៍ផ្សេងៗ ដោយសារការលេចធ្លាយព័ត៌មានសម្ងាត់ ដែលអ្នកប្រើប្រាស់ Genba-Wise មិនបានគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយ, កំហុសឆ្គងក្នុងការប្រើប្រាស់, ការប្រើប្រាស់ដោយតតិយជន និង ការលួចចូលប្រើដោយគ្មានការអនុញ្ញាត អ្នកប្រើប្រាស់ជាអ្នកទទួលខុសត្រូវទាំងស្រុង ចំណែកឯ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។ ចៃដន្យប្រសិនបើ ការប្រើប្រាស់ព័ត៌មានសម្ងាត់នោះបង្កនូវការខូចប្រយោជន៍ដល់ ASSC ឬ តតិយជន អ្នកប្រើប្រាស់ត្រូវសងសំណងខូចខាតពាក់ព័ន្ធ។
  3. ករណីមានការកែប្រែព័ត៌មានចុះឈ្មោះ, ព័ត៌មានសម្ងាត់ត្រូវបានលេចឮដល់តតិយជន ឬ មានការសង្ស័យព័ត៌មានសម្ងាត់ត្រូវបានប្រើដោយបុគ្គលទីបី អ្នកប្រើប្រាស់ Genba-Wise ត្រូវជូនដំណឹងអំពីករណីនេះ ដល់ASSCជាបន្ទាន់ តាមនីតិវិធីកំណត់ដោយកិច្ចព្រមព្រៀងនេះ និង ASSC ហើយទន្ទឹមនឹងគ្នានេះដែរ ត្រូវចាត់វិធានការចាំបាច់ ដែលអាចធ្វើទៅបាន ដើម្បីជៀសវាងកុំឲ្យបុគ្គលទីបីបន្តប្រើព័ត៌មានសម្ងាត់តទៅទៀត។ ដោយឡែក ករណីមានការណែនាំពី ASSC អ្នកប្រើប្រាស់ត្រូវគោរពធ្វើតាមសេចក្តីណែនាំនោះ។
  4. ករណីអ្នកប្រើប្រាស់ Genba-Wise ត្រូវខូចប្រយោជន៍ ដោយសារមិនបានចាត់វិធានការតាមការណែនាំ នៅក្នុងកថាខណ្ឌខាងលើ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងតែករណី ASSC មានការធ្វេសប្រហែសដោយចេតនា ។
  5. ករណីអ្នកប្រើប្រាស់ Genba-Wise ឥតបានទាក់ទង ដូចមានចែងនៅក្នុងកាថាខណ្ឌទីបីនៃមាត្រានេះ ASSC មានសិទ្ធិ ចាត់ទុកថា អ្នកប្រើប្រាស់ពាក់ព័ន្ធ បានលាលែង និង ឈប់ប្រើកម្មវិធីនេះហើយ។

មាត្រា ៨ (ព័ត៌មានចុះឈ្មោះ និង ព័ត៌មានផ្ទាល់ខ្លួន)

  1. ASSC នឹងប្រើព័ត៌មានចុះឈ្មោះ ក្នុងគោលបំណងដូចខាងក្រោម៖
    1. ដើម្បីប្រព្រឹត្តិទៅនៃ AWV (រួមទាំង ព័ត៌មានគ្រប់ប្រភេទដែល ASSC ផ្តល់ឲ្យដល់ស្ថាប័ននានា ឬ អ្នកប្រើប្រាស់)
    2. ដើម្បីផ្តល់ជូនសេវារបស់ ASSC (ដោយមិនកម្រិតត្រិមតែ AWV តែប៉ុណ្ណោះទេ) ដែល ASSC វិនិច្ឆ័យថាមានប្រយោជន៍សម្រាប់ស្ថាប័ននានា ឬ អ្នកប្រើប្រាស់ ឬដើម្បីផ្តល់ជូនព័ត៌មានទាក់ទងនឹងផលិផល សេវារបស់ក្រុមហ៊ុនដៃគូ ឬ អ្នកផ្សាយពានិជ្ជកម្ម
    3. ដើម្បីធ្វើអង្កេតសិក្សាស្រាវជ្រាវ សម្រាប់គ្រប់គ្រងគុណភាព AWV ព្រមទាំងដើម្បីវិភាគមើលលិទ្ធផលពាក់ព័ន្ធ
    4. ដើម្បីធ្វើការទាក់ទងនឹងអ្នកប្រើប្រាស់ ស្តីពីអ្វីដែលបង្កនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ការគ្រប់គ្រងAWV (រួមទាំងការកែប្រែអត្ថន័យរបស់ AWV គួរកត់សំគាល់ ការផ្អាកបណ្តោះអាសន្ន ប៉ុន្តែមិនកម្រិតត្រឹមតែប៉ុណ្ណោះទេ)
    5. ដើម្បីធ្វើការទាក់ទង សុំឯកភាព ពីអ្នកប្រើប្រាស់ ស្តីពីការចាត់ចែងទុកដាក់ព័ត៌មានផ្ទាល់ខ្លួន
  2. អ្នកប្រើប្រាស់យល់ព្រម ឲ្យASSCបញ្ចេញព័ត៌មានចុះឈ្មោះ ដល់តតិយជន ក្រៅពីសាមីខ្លួនបាន ក្នុងករណីដូចខាងក្រោម៖
    1. ករណីធ្វើការប្រមូល និង វិភាគព័ត៌មានចុះឈ្មោះ ក្នុងគោលបំណងលើកកម្ពស់សេវា AWV ឬ សេវាពាក់ព័ន្ធ ឬដើម្បីអភិវឌ្ឍគម្រោងពាក់ព័ន្ធ
    2. ករណីផ្តល់ឲ្យ ឬ បញ្ចេញឲ្យតតិយជន នូវអ្វីដែលជាលទ្ធផលនៃការប្រមូល និងវិភាគនៅក្នុងកថាខណ្ឌខាងលើ ក្នុងទម្រង់ដែលមិនអាចកំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធបាន
    3. ករណីមានការយល់ព្រម ពីសាមីខ្លួនអ្នកប្រើប្រាស់ដែលជាម្ចាស់ព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនោះ អនុញ្ញាតឲ្យបញ្ចេញ ឬ ប្រើព័ត៌មានចុះឈ្មោះ
    4. ករណីគេទទួលស្គាល់ថា ចាំបាច់ត្រូវតែបញ្ចេញ ឬ ប្រើព័ត៌មានចុះឈ្មោះ ដើម្បីផ្តល់សេវាដែលជាសេចក្តីបំណងរបស់អ្នកប្រើប្រាស់ ឬ ស្ថាប័ននានា (ចំណែកឯ តតិយជនដែលជាដៃគូពាក់ព័ន្ធ មិនអាចប្រើប្រាស់ព័ត៌មានចុះឈ្មោះដែល ASSC ផ្តល់ឲ្យ ហួសដែនកំណត់បានឡើយ ពោលគឺសម្រាប់តែការផ្តល់សេវាតែប៉ុណ្ណោះ)
    5. ករណីអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិនានា
    6. ករណីត្រូវការចាំបាច់ សម្រាប់ការពារអាយុជីវិត សរីរាង្គកាយ ឬទ្រព្យសម្បត្តិរបស់ ASSC ស្ថាប័ននានា អ្នកប្រើប្រាស់ ព្រមទាំងតតិយជន ឬ ដើម្បីការពារសេវាទាំងអស់ដែលASSCផ្តល់ឲ្យ
    7. ករណីត្រូវការជាពិសេស សម្រាប់លើកកម្ពស់សុខភាពសាធារណៈ ឬ ជម្រុញការអភិវឌ្ឍកុមារ ប្រកបដោយសុខភាព
    8. ករណីត្រូវការកិច្ចសហការ ក្នុងកិច្ចការដែលស្ថាប័នរដ្ឋ ឬអង្គភាពសាធារណៈមូលដ្ឋាន ឬ បុគ្គលដែលទទួលការទុកចិត្តបំពេញភារកិច្ចដែលកំណត់ដោយច្បាប់ ឬ បទប្បញ្ញត្តិនានា ឬ ករណីមានការស្នើរសុំពីបុគ្គល ឬ អង្គភាពទាំងនោះដោយស្របច្បាប់ ឲ្យបញ្ចេញនូវព័ត៌មានទាំងនោះ
  3. ASSC ត្រូវចាត់ចែងរក្សាទុកដាក់ព័ត៌មានផ្ទាល់ខ្លួន ផ្អែកតាមគោលការណ៍ការពារព័ត៌មានឯកជនភាពរបស់ ASSC ។
  4. អ្នកប្រើប្រាស់ មានសិទ្ទិស្នើរសុំឲ្យបញ្ចេញ លុប កែតម្រូវ ឬ បញ្ឈប់ការប្រើប្រាស់ ព័ត៌មានចុះឈ្មោះ ហើយតែក្នុងករណីដែលអាចបញ្ចាក់ថា ពិតជាសំណើររបស់សាមីខ្លួនអ្នកប្រើប្រាស់តែប៉ុណ្ណោះ ASSC ត្រូវឆ្លើយតបនឹងសំណើរនោះភ្លាម ដោយមិនពន្យាពេល។

មាត្រា ៩ (ការផ្អាក ប្រើប្រាស់ ជាដើម)

  1. ករណី ASSC វិនិច្ឆ័យថាអ្នកប្រើប្រាស់ស្ថិតនៅក្នុង ឬ មានហានិភ័យអាចធ្លាក់ទៅក្នុងស្ថានភាពណាមួយដូចខាងក្រោម ASSC មានឆន្ទានុសិទ្ទិក្នុងការសម្រេចផ្អាកការប្រើប្រាស់ AWV ទាំងស្រុងឬមួយផ្នែក ដល់អ្នកប្រើប្រាស់ពាក់ព័ន្ធភ្លាមមួយរំពេក ក្រោយពេលជូនដំណឹងដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ ដោយមិនចាំបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ និង ស្ថាប័ននានា ជាមុនទេ ថែមទាំមិនត្រូវការសុំសេចក្តីយល់ព្រមពីអ្នកប្រើប្រាស់ និង ស្ថាប័ននានាទេ ហើយបន្ថែមពីលើនេះទៀត ASSC មានសិទ្ធិចាត់វិធានការដែលយល់ឃើញថាសមស្របបាន។ ដោយឡែក ករណីអាសយដ្ឋានអ៊ីម៉ែល(E-mail Address) ដែលបានចុះឈ្មោះ ឥតដំណើរការ ការជូនដំណឹងដល់អ្នកប្រើប្រាស់ពាក់ព័ន្ធ ក៏ចាត់ទុកថាត្រូវបានអនុវត្តរួចដែរ ប្រសិនបើបានចាត់វិធានការទាំងឡាយនោះហើយ ។
    1. ករណីប្រព្រឹត្តបទបំពានកិច្ចព្រមព្រៀងនេះ
    2. ករណីមានការបន្លំ ឬ កំហុសក្នុងព័ត៌មានចុះឈ្មោះ
    3. ករណីមានការសន្និដ្ឋានថា អាសយដ្ឋានអ៊ីម៉ែល (E-mail Address) ដែលបានចុះឈ្មោះនោះមិនដំណើរការ
    4. ករណីក្លាយជាតតិយជនបានធ្វើការចុះឈ្មោះប្រើប្រាស់ Genba-Wise
    5. ករណីអ្នកប្រើប្រាស់ បានលាលែងចេញពីស្ថាប័ននានា ឬ ដៃគូទទួលបានការទុកចិត្តបំពេញការងារ
    6. ករណីអ្នកប្រើប្រាស់បានស្លាប់
    7. បន្ថែមពីលើនេះទៀត ករណី ASSC វិនិច្ឆ័យថា មិនសមជាអ្នកប្រើប្រាស់ទេ
  2. ករណី ASSC ទទួលរងនូវការខូចប្រយោជន៍ណាមួយ ដោយសារករណីក្នុងកថាខណ្ឌខាងលើ ស្ថាប័ននានា ត្រូវសងសំណងជម្ងឺចិត្តពាក់ព័ន្ធដល់ ASSC ។
  3. ASSC គ្មានកាតព្វកិច្ច បង្ហាញមូលហេតុថាហេតុអ្វីត្រូវចាត់វិធានការដូចមានចែងនៅក្នុងកាថាខណ្ឌទីមួយ ដល់អ្នកប្រើប្រាស់ទេ ។

មាត្រា ១០ (កម្មសិទ្ធិបញ្ញា ជាដើម)

  1. រាល់សិទ្ធិអ្នកនិពន្ធទាំងអស់ កម្មសិទ្ធិបញ្ញាផ្សេងៗដែលកើតចេញពី ឃ្លោងឃ្លា រូបភាព វីដេអូ ប្រ៉ូក្រាម(Program) និងព័ត៌មានផ្សេងៗ ដែលជាសមាសធាតុនៃ AWV រួមទាំង Genba-Wise ផង (រួមទាំងសិទ្ធិដែលមានចែងនៅក្នុងមាត្រា ២៧ ឬ មាត្រា ២៨ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ) សិទ្ធិលើរូបភាពពិតៗ(Portrait) ក៏ដូចជាសិទ្ធិផ្សព្វផ្សាយ និងសិទ្ធិសីលធម៌ ព្រមទាំងម្ចាស់កម្មសិទ្ធិ និង កម្មសិទ្ធិលើទ្រព្យសម្បត្តិផង ជាកម្មសិទ្ធិរបស់ ASSC ។
  2. បន្ថែមពីលើការថតរក្សាទុកព័ត៌មានទាំងអស់ជាបន្តបន្ទាប់ ដោយរួមទាំងអ្វីដែលអ្នកប្រើប្រាស់បានចូលរួមចំណែកចុះផ្សាយ (Post) ឬបង្ហោះនៅលើ(upload) AWVផង ASSCអាចបកប្រែ និងប្រើក្នុងទម្រង់ផ្សេងៗ ក្នុងគោលបំណងសម្រាប់ការប្រព្រឹត្តទៅឲ្យបានរលូន និងការកែលម្អAWV ក៏ដូចជាដើម្បីជូនដំណឹងអំពីការផ្សព្វផ្សាយ ASSC និងAWV (រួមទាំង អត្ថបទណែនាំ អត្ថន័យ។ល។ដែលបានចុះផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់តតិយជន) ដោយចាត់ទុកថា អ្នកប្រើប្រាស់ឯកភាពយល់ព្រម ។
  3. អ្នកប្រើប្រាស់ យល់ព្រមមិនអនុវត្តសិទ្ធិសីលធម៌ជាអ្នកនិពន្ធ ចំពោះបុគ្គលណាដែលបានទទួលបានសិទ្ធិស្នងបន្ត ឬការអនុញ្ញាតពី ASSC ។
  4. ករណីមានបញ្ហារំលោភសិទ្ធិតតិយជន ពាក់ព័ន្ធនឹងស្នាដៃរបស់ខ្លួន អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវដោះស្រាយបញ្ហានោះ ក្រោមបន្ទុកចំណាយផ្ទាល់ខ្លួន ហើយមិនត្រូវបង្កឲ្យខូចប្រយោជន៍ ឬ ផលប៉ះពាល់រំខានណាមួយដល់ ASSC ឡើយ។

មាត្រា ១១ (ចំនុចហាមឃាត់)

  1. អ្នកប្រើប្រាស់ មិនត្រូវប្រព្រឹត្តិអំពើដែលហាមឃាត់ខាងក្រោមទេ។
    1. ការប្រកាសដោយភូតកុហក
    2. អំពើដែលរំខានដល់ការប្រព្រឹត្តទៅនៃ AWV
    3. អំពើដែលរំលោភសិទ្ធិ ឬ អំពើដែលបង្ករបួសស្នាម ឬ ប៉ះពាល់ដល់កិត្តិយសរបស់អ្នកប្រើប្រាសផ្សេងទៀត ឬ អ្នកប្រើប្រាស់, ASSC និងតតិយជន
  2. ករណីអ្នកប្រើប្រាស់ បំពានចំនុចណាមួយនៃចំនុចហាមឃាត់ ដែលបានចែងនៅក្នុងកថាខណ្ឌខាងលើ ASSC មានសិទ្ធិទាមទារសំណងជម្ងឺចិត្ត ពីអ្នកប្រើប្រាស់ពាក់ព័ន្ធ ចំពោះផលប៉ះពាល់ផ្សេងៗ (រួមទាំងថ្លៃសមស្របដែលចំណាយលើមេធាវី)ដែល ASSC ទទួលរង ដោយសារអំពើទាំងនោះ។

មាត្រា ១២ (ការផ្អាក បញ្ឈប់ និងបិទកម្មវិធីAWV)

  1. ASSC មានសិទ្ទិផ្អាក AWV ទាំងស្រុងឬមួយផ្នែក ក្នុងករណីមានហេតុផលណាមួយដូចខាងក្រោមកើតឡើង។
    1. ករណីត្រូវ ធ្វើការត្រួតពិនិត្យថែទាំ ប្រព័ន្ធកុំព្យូទ័រ តាមពេលវេលាកំណត់ ឬ ជាបន្ទាន់ ដើម្បីធានាការផ្តល់ សេវា AWV
    2. ករណី AWV មិនអាចំណើរការទៅកើត ដោយសារស្ថានភាពមិនប្រក្រតី ដូចជា ករណីអគ្គីភ័យ ដាច់ចរន្តអគ្គិសនី គ្រោះមហន្តរាយធម្មជាតិ ជាដើម
    3. ករណី AWV មិនអាចំណើរការទៅកើត ដោយសារតែមានសង្រ្គាម ភាពបះបោលស៊ីវិល កុប្បកម្ម ចលាចល វិវាទការងារ ជាដើម
    4. ករណីមិនអាចផ្តល់សេវា AWV បាន ដោយសារតែ ប្រព័ន្ធកុំព្យូទ័រដែលប្រើសម្រាប់ផ្តល់សេវានោះខូច, មានតតិយជនលួចចូលប្រើដោយគ្មានការអនុញ្ញាត ឬករណីមានការឆ្លងមេរោគចូលក្នុងកុំព្យូទ័រ ជាដើម
    5. ករណីមិនអាចផ្តល់សេវា AWV ឬ សេវាអ្នកប្រើប្រាស់បាន ដោយសារតែការចាត់វិធានការអនុលោមតាមច្បាប់ ឬបទប្បញ្ញត្តិ នានា
    6. ករណី ASSC បានជូនដំណឹងដល់អ្នកប្រើប្រាស់ តាមរយៈអ៊ីម៉ែល(E-mail) ឬ មធ្យោបាយផ្សេងទៀតទុកជាមុន ក្នុងកម្រិតមួយសមរម្យ
    7. បន្ថែមពីលើនេះទៀត ករណី ASSC វិនិច្ឆ័យថា មិនអាចជៀសវាងបាន
  2. ករណី ASSC ផ្អាកដំណើរការ AWV ដោយមូលហេតុក្នុងកថាខណ្ឌខាងលើ ASSC ត្រូវជូនដំណឹងដល់អ្នកប្រើប្រាស់ ឬស្ថាប័ននានា ស្តីពីប្រការនេះ តាមរយៈអ៊ីម៉ែល(E-mail) ឬ មធ្យោបាយផ្សេងៗ ក្នុងកម្រិតមួយសមរម្យ។ ក៏ប៉ុន្តែ ក្នុងករណីអាសន្ន មិនកម្រិតតែអញ្ចឹងទេ។

មាត្រា ១៣ (អញ្ញត្រកម្ម)

  1. ASSC មិនធានាថា ព័ត៌មានណាមួយបង្កប់នៅក្នុងAWV មានភាពស្របច្បាប់ ភាពត្រឹមត្រូវ ភាពសមស្រប សុពលភាព សីលធម៌ ឬអាជ្ញាប័ណ្ណ ឬទេនោះឡើយ។
  2. ចំពោះជម្លោះស្តីពី AWV ដែលកើតឡើងរវាងអ្នកប្រើប្រាស់ដូចគ្នា ឬ រវាងអ្នកប្រើប្រាស់និងតតិយជន (ការលើកសំណើរនូវអំពើណាដែលបំពានច្បាប់ ឬ សណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌, ការខូចកិត្តិយស, ការប្រមាថមើលងាយ, ការបំពានលើឯកជនភាព, ការគម្រាមកំហែង, និយាយបរិហារកេរិ៍្ត, ការរំលោភបំពាន ។ល។) ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។
  3. ចំពោះការខូចប្រយោជន៍ដល់អ្នកប្រើប្រាស់កើតឡើង ដោយសាការផ្អាក ការបញ្ឈប់ ការបិទកម្មវិធីAWV និងការកែប្រែAWV យោងតាមកថាខណ្ឌទីបីនៃមាត្រានេះ (រួមទាំងការខូចប្រយោជន៍ដោយសារការបាត់បង់ព័ត៌មាននានា ហើយក៏មិនកម្រិតត្រឹមប៉ុណ្ណឹងដែរ) ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណី ASSC មានការធ្វេសប្រហែសដោយចេតនា។
  4. ចំពោះការខូចប្រយោជន៍ណាមួយ ដែលបង្កឡើងដោយសារការឆ្លងមេរោគចូលក្នុងកុំព្យូទ័រ ឬ ដោយសារបរិស្ថានប្រើប្រាស់ឧបករណ៍Terminalទំនើបឆ្លាត ឧបករណ៍Terminalយួរដៃ ខ្សែណែតវឺក (Line) សូហ្វវ៉ែរ (Softwires)។ល។ ដែលអ្នកប្រើប្រាស់ប្រើ ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ។ ASSCអាចជូនដំណឹងដល់អ្នកប្រើប្រាស់អំពីបរិស្ថានប្រើប្រាស់ពាក់ព័ន្ធ តាមមធ្យោបាយជាក់លាក់ដោយឡែកបាន។
  5. ចំពោះការខូចប្រយោជន៍ទាំងឡាយណាដែលកើតឡើងដល់អ្នកប្រើប្រាស់ ដោយមូលហេតុដែលបានចែងនៅក្នុងកថាខណ្ឌនីមួយៗខាងលើ និង ដោយសារការប្រើ AWV ASSC គ្មានទំនួលខុសត្រូវណាមួយឡើយ លើកលែងករណីASSCមានការធ្វេសប្រហែសដោយចេតនា។
  6. ប្រាក់សំណងការខូចប្រយោជន៍សរុបដល់ASSC កើតឡើងពីព្រោះតែ កិច្ចព្រមព្រៀងនេះ ឬ ដោយសារAWV មិនឲ្យលើសទឹកប្រាក់ដែលច្រើនជាងគេ ក្នុងចំណោមទឹកប្រាក់ដែលអ្នកប្រើប្រាស់បានបង់ឲ្យASSC ក្នុងកំឡុងពេលដប់ពីរខែ កន្លងទៅបានទេ។

មាត្រា ១៤ (កិច្ចពិភាក្សា តុលាការមានសមត្ថកិច្ច)

  1. ករណីមានបញ្ហា ឬ ចម្ងល់អំពី AWV កើតឡើងរវាងស្ថាប័ននានា, អ្នកប្រើប្រាស់, ASSC និង បុគ្គលទីបី ត្រូវតែដោះស្រាយ ដោយផ្អែកលើការពិភាក្សាយល់ព្រម ដោយស្មោះត្រង់រវាងគ្នានិងគ្នា។
  2. ស្តីអំពីបណ្តឹងណាមួយ ឬវិវាទផ្សេងៗស្តីពីកិច្ចព្រមព្រៀងនេះ តុលាការទីក្រុងតូក្យូ (Tokyo Summary Court) ឬតុលាការដំបូងទីក្រុងតូក្យូ(Tokyo District Court) ជាតុលាការមានសមត្ថកិច្ចសម្រេចសាលក្រមផ្តាច់មុខក្នុងសវនាការលើកដំបូង។

មាត្រា ១៥ (ច្បាប់ដែលមានអនុភាព)

មាត្រា ១៥ (ច្បាប់ដែលមានអនុភាព)